កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់អំណោយ មនុស្សធម៌ ដល់ចាស់ជរា នៅឃុំមេម៉ង់

មណ្ឌលគិរីៈ ក្នុងថ្ងៃទិវាអន្តរៈជាតិនារី៨មីនា លោកតា លោកយាយ ដែលជាជនចាស់ជរាចំនួន០៥នាក់ ទទួលបានអំណោយមនុស្សធម៌ ពីប្រធានកម្មាធិការ កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីនៅ ថ្ងៃ០៨ខែមីនា ឆ្នាំ២០១៦ សកម្មភាពនេះបានធ្វើឡើងនៅឃុំមេម៉ង់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈគណៈកម្មាធិការ កាកបាទក្រហម កម្ពុជា ខេត្តមណ្ឌលគិរីបានថ្លែងប្រាប់ថា អំណោយទាំងនេះ គឺជាអំណោយមនុស្សធម៌ របស់កាក បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធាន ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរសុខទុក្ខដល់ ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនដែលគិតគូរពីនិន្នាការបក្ស នយោបាយឡើយ ។ ជាក់ស្តែងលោកតា លោកយាយចំនួន ០៥នាក់ដែលទទួលបានអំណោយ ក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកាបន្ថែម៥ម៉ឺនរៀល។

លោកបានបន្ថែមថា ថ្វីត្បិតតែ អំណោយទាំងនេះមានចំនួនតិចតួចក្តី នេះក៏ជាទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការចូល រួមចំណែកក្នងការជួយកាត់បន្ថយការ តានតឹងបានមួយគ្រាដែរ ពេលដែលបងប្អូនកំពុងជួបការលំបាកនេះ ។

ដូច្នេះលោកប្រធានគណៈកម្មាការ កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង បានណែ នាំដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំចម្រុះផ្សេងៗ ដើម្បីជួយសម្រាលនូវជីវភាព រស់នៅប្រចាំថ្ងៃ។ជាងនេះទៅទៀត លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចេះធ្វើអនាម័យឱ្យបានល្អ ប្រសើរ ក្នុងការរស់នៅដើម្បីសុខភាពល្អ ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តនិង ជាប្រធាន គណៈ កម្មាធិការ កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីស្នើ ឱ្យមន្រ្តីរាជការទូទាំងខេត្តនេះ សូមជួយទទួល ព័ត៌មាន ឬដំណឹងពីគ្រប់ទិសទី នៅក្នុងតំបន់នេះពាក់ព័ន្ធ និងគ្រួសារណាដែលប្រឈម និងភាពងាយរងគ្រោះ ដោយដាច់ស្បៀងអាហារ យើងចាត់ការជាបន្ទាន់តាមរយៈប្រធានគណៈកម្មាការ កាកបាទក្រហមខេត្ត ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន៕

កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់អំណោយ មនុស្សធម៌ ដល់ចាស់ជរា នៅឃុំមេម៉ង់

កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់អំណោយ មនុស្សធម៌ ដល់ចាស់ជរា នៅឃុំមេម៉ង់