លោកស្រី ម៉ាណ ណាវី ផ្តល់កញ្ចប់ថវិកានិង ម្ហូបអាហារប្រចាំខែជូនចាស់ជរា ភូមិ៤ សង្កាត់ច្រាំងចំរេះ

ភ្នំពេញ៖ លោកតា លោកយាយ ចាស់ជរាចំនួន ២៥នាក់ នៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះ បានទទួលកញ្ចប់ម្ហូបអាហារ និង ប្រាក់ឧបត្ថម្ភប្រចាំខែ លើកទី១ សម្រាប់ខែមីនា ឆ្នាំ២០១៦ ពីលោកស្រី ម៉ាន ណាវី ជំនួយការផ្ទាល់ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលក្នុងនោះ រួមមាន ថវិកា ៥ម៉ឺនរៀល អង្ករ ១០គ.ក និងទឹកផ្លែឈើ១យួ។

នៅក្នុងពិធីប្រគល់កញ្ចប់អំណោយនេះ ដែរក៏មានវត្តមាន លោកស្រី ម៉ាន ណាវី ដែលជាម្ចាស់ជំនួយផ្ទាល់ លោក សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រី ព្រមទាំងយុវជន យុវនារី សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និង សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក)។ លោកស្រីមានប្រសាសន៍ថា នេះជំហានដំបូងសម្រាប់ការផ្តល់ថវិកាប្រចាំខែជូនចាស់ជរាចំនួន២៥ នាក់ ហើយលោកស្រី នឹងបន្តជ្រើសរើសបន្ថែមទៀតតាមលទ្ឋភាពដែលអាចបាន ដើម្បីចូលរួមរំដោះទុក្ខលំបាក មួយចំនួនជូនដល់ជនក្រីក្រ ។

ក្នុងឱកាសនោះផងដែរ លោកស្រី ក៏បានប្រគល់កាដូ សម្រាប់យុវនារីចំនួន ៥០នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ២ម៉ឺនរៀល និង សំពត់១ ព្រមទាំង និងបានរៀបចំអាហារពេលល្ងាចមួយពេល សម្រាប់លោកតាលោកយាយ និងអ្នកចូលរួម ទាំងអស់ផងដែរ។