កម្មវិធី​លម្អិត​ពី ពិព័រណ៍​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា ២០១៦ ព្រឹក​នេះ​នៅ​តិចណូ

កម្មវិធី​មហោស្រព​ជាតិ​លើក​ទី ២ ស្ដីពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​និង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​ប្រិយមិត្ត​អាច​ចូល​​មើល​ព័ត៌មាន​លម្អិត​​ខាង​ក្រោម​នេះ​បាន។

កម្មវិធី​លម្អិត​ពី ពិព័រណ៍​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា ២០១៦ ព្រឹក​នេះ​នៅ​តិចណូ

នៅ​ថ្ងៃ​នេះ មាន​ការ​ប្រកួត​ប្រជែង​គណិតវិទ្យា​ថ្នាក់​វិទ្យាល័យ​ដោយ​សហគមន៍​អ្នក​គណិតវិទ្យា កម្ពុជា និង​ការ​ដាក់​តាំង​ពិព័រណ៍​ឧបករណ៍​អេឡិចត្រូនិក​ច្នៃ​ប្រឌិត​ពី​បណ្ដា​សាកលវិទ្យាល័យ​នានា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ចំណែក​ថ្ងៃ​បន្ទាប់ មាន​ការ​ធ្វើ​បទ​បង្ហាញ​ពីប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​សហរដ្ឋអាមេរិក និង​កិច្ចពិភាក្សា​ពី​ការ​អភិវឌ្ឍន៍​ផលិតផល​បច្ចេកវិទ្យា និង​ការ​បង្កើត​ទម្រង់​អប់រំ​ថ្មី​នៅ​កម្ពុជា​តាម​រយៈអនឡាញ រួម​ជាមួយ​​ការ​បង្ហាញ​សមត្ថភាព​ពី​ឧបករណ៍​អេឡិចត្រូនិក​លើ​ឆាក​វិទ្យាសាស្ត្រ។ នៅ​ថ្ងៃ​បញ្ចប់ មាន​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ Software និង​វិធីសាស្ត្រ​ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ជា​វិស្វករ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា៕

កម្មវិធី​លម្អិត​ពី ពិព័រណ៍​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា ២០១៦ ព្រឹក​នេះ​នៅ​តិចណូ

(ប្លង់​លម្អិត​ពី ស្តង់​នីមួយៗ​នៅ​ក្នុង​ពិព័រណ៍)

 

 

បន្ត​អាន៖ ពិព័រណ៍​វិទ្យាសាស្ត្រ វិស្វកម្ម​លើក​ទីពីរ​ធ្វើ​នៅ​សាលា​តិច​ណូ

 

អត្ថបទ៖ រក្សា

រូបភាព៖ Facebook