រដ្ឋាភិបាល​នេ​ប៉ាល់​គ្រោង​នឹង​តាមដាន​ការលក់​ទូរស័ព្ទ​ខុសច្បាប់​

: ក្រសួង​ហិរញ្ញវត្ថុ​បាន​ជំរុញ​អោយ​ក្រសួងពត៌មាន​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ភ្នាក់ងារ​ពាក់ព័ន្ធ​របស់​ប្រទេស​នេ​ប៉ាល់ ណែនាំ​ប្រព័ន្ធ​តាមដាន​ទូរស័ព្ទដៃ​ដើម្បី​បង្ក្រាប​ការនាំ​ចូល​និង​លក់​ទូរស័ព្ទដៃ​ខុសច្បាប់​។​

​ក្នុងអំឡុងពេល​ជួបប្រជុំ​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្រសួង​ហិរញ្ញវត្ថុ លោក Bishnu Prasad Paudel រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​ជំរុញ​អោយ ក្រសួងពត៌មាន​និង​បច្ចេកវិទ្យា​គមនាគមន៍ អាជ្ញាធរ​ទូរគមនាគមន៍​នេ​ប៉ាល់​(NTA) និង​និយ័ត​ក​ផ្នែក​ទូរគមនាគមន៍​អោយ​អនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អត្តសញ្ញាណ​សម្ភារៈ​(EIR)  ដូច្នេះ​រដ្ឋាភិបាល​នឹង​អាច​ទទួលបាន​ប្រយោជន៍​ច្រើន​តាមរយៈ​អនុវត្ត​ប្រព័ន្ធ​យ៉ាង​ពេញលេញ​។​

​និយ័ត​ក​ផ្នែក​ទូរគមនាគមន៍​និង​អ្នកផ្តល់​សេវា​ទូរគមនាគមន៍​ត្រូវបាន​ស្នើរ​សុំអោយ​អនុវត្ត​ប្រព័ន្ធ​ថ្មី​នេះ​នៅ​ពាក់កណ្តាល​ខែមេសា​ឆ្នាំនេះ​។​

​អាជ្ញាធរ​ទូរគមនាគមន៍​នេ​ប៉ាល​បាន​និយាយថា​វា​ត្រូវបាន​គេ​រៀបចំ​គោលការណ៍​ណែនាំ​បណ្តោះអាសន្ន​ដើម្បី​អនុវត្ត​ប្រព័ន្ធ EHR​នេះ​។ បន្ទាប់ពី​ប្រព័ន្ធ​នេះ​ត្រូវ​បានបង្ហាញ ឈ្មួញ​និង​អ្នក​ចែកចាយ​ទូរស័ព្ទដៃ​នឹងត្រូវ​ចុះ  អត្តសញ្ញាណ​ឧបករណ៍​ទូរស័ព្ទ​ចល័ត​ជា​អន្តរជាតិ​(IMEI) នៅ​អាជ្ញាធរ​ទូរគមនាគមន៍​នេ​ប៉ាល់​និង​ការិយាល័យ​អតិថិជន​នៅពេល​នាំចូល​ទូរស័ព្ទដៃ​។​

​បច្ចុប្បន្ននេះ អាជ្ញាធរ​ទូរគមនាគមន៍​នេ​ប៉ាល់​បាននិងកំពុង​អនុញ្ញាតអោយ​ឈ្មួយ​ទូរស័ព្ទដៃ​លក់​ទូរស័ព្ទ​បន្ទាប់ពី​ពួកគេ​ទទួលបាន​ប័ណ្ណ​អនុញ្ញាត​(TAC)​។ ប្រព័ន្ធ​ថ្មី​ដែល​នឹងត្រូវ​បង្ហាញ​នេះ​គឺជា​ប្រព័ន្ធ​ដែលមាន​កំរិត​ខ្ពស់ជាង​ប្រព័ន្ធ​ដែលមាន​កន្លងមក នេះ​គឺជា​អ្វីដែល​លោក Min Prasad Aryal អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ទូរគមនាគមន៍​នេ​ប៉ាល់​បានលើកឡើង​។​

​លោក Aryal បាន​និយាយថា​៖ «​វា​នឹង​កាត់បន្ថយ​ទីផ្សារ​ក្រៅច្បាប់​របស់​ទូរស័ព្ទដៃ​និង​ជួយ​គ្រប់គ្រង​សកម្មភាព​ល្មើសច្បាប់​ដែល​នឹង​ជួយ​ដល់​ទូរស័ព្ទ​ចល័ត​»​។ លោក​បាន​បន្ថែមថា អាជ្ញាធរ​ក៏​នឹង​អាច​បិទ​ទូរស័ព្ទ​បានដែរ​ប្រសិនបើ​វា​បាត់ ដូច្នេះ​វា​ជួយ​ការពារ​ដល់​ពត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​។​

​បច្ចុប្បន្ននេះ រដ្ឋាភិបាល​បាននិងកំពុង​ពង្រីក ប្រាក់​បង្វិល​លើ​ពន្ធដារ​បន្ថែម 50% ទៅលើ​ទូរស័ព្ទដៃ​ដើម្បី​ជំរុញ​ការ​នាំចូល​ស្របច្បាប់​។ ការ​នាំចូល​ទូរស័ព្ទដៃ ប្រចាំ​ឆ្នាំមាន​ដល់​ទៅ 16​ពាន់​លាន​រ៉ូ​ពី នៅក្នុង​សារពើរ​ពន្ធ​ឆ្នាំមុន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ប្រព័ន្ធ​ដែល​នឹង​បង្ហាញ​នេះ​នឹង​បង្អាក់​ទឹកចិត្ត​ដល់​អ្នក​ដែល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ពី​ការនាំយក​គ្រឿង​ម៉ាស៊ីន​កំប៉ិកកំប៉ុក​នេះ ព្រោះ​ពួកគេ​ត្រូវ​ចុះ​ប​ញ្ញី​EIR​នៅ​អាជ្ញាធរ​ទូរគមនាគមន៍​នេ​ប៉ាល់​តាមរយៈ​អ្នក​ចែកចាយ​ដែលជា​តំណាង​ក្រុមហ៊ុន​។ មានតែ​ម៉ាក​សញ្ញា និង ស៊េរី​ដែល​ទទួលបាន ប័ណ្ណ​អនុញ្ញាត​ប៉ុណ្ណោះ​ដែល​អាច​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​EIR​បាន​៕