៣​​ក្រុម​ឈ្នះ​ថ្ងៃ​បើក​ឆាក​ពាន Leo Cup ខណៈ​៦​ក្រុម​ទៀត​ប្រជែង​គ្នា​ថ្ងៃ​នេះ

ក្រុម ​Aqau Family Resort ក្រុម​យុវជន​ខេត្ត​ព្រះសីហនុ និង​ក្រុម​ឆ្នេរ​ស្អាត បាន​ទទួល​ជ័យ​ជម្នះ​រៀងៗ​ខ្លួន នៅ​ក្នុង​ការ​​​ប្រកួតជម្រុះ​​បាល់​ទះ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ នៃ​ព្រឹត្តិការណ៍​​​ប្រកួត​​បាល់​​ទះ​​ថ្នាក់​ជាតិ​ដណ្តើម​ពាន​រង្វាន់ស្រាបៀ​រលីអូ ប្រចាំ​​ឆ្នាំ​២០១៦ (Leo Cup National Volleyball 2016) ​កាល​ពី​ថ្ងៃ​អង្គារ ម្សិល​មិញ ហើយ​​នៅ​ថ្ងៃ​ពុធ​នេះ ក៏​មាន​ការ​ប្រកួត​ជម្រុះ​​ចំនួន​៣​គូ​ទៀត​ដែរ។

leo-cup-1

នៅ​​ការ​ប្រកួតបើក​ឆាក ​នៅ​ទី​លានពហុកីឡដ្ឋាន​ជាតិ ក្នុង​ខេត្ត​ព្រសីហនុ កាល​ពី​ថ្ងៃ​​អង្គារ​​ម្សិល​មិញ​នោះ ​ក្រុម Aqau Family Resort ​បាន​ឈ្នះ​​ក្រុមកង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ ៣-១ គឺ​ជាមួយគ្រាប់​បាល់ ២៣-២៥ ២៥-១១ ២៥-២៣ និង​២៥-២១ ប៉ុន្តែ​​ក្រុមវិទ្យាល័យ​ស្មាច់​ដែង ​បា​ន​ចាញ់​​ក្រុមយុវជន​ខេត្ត​ព្រះសីហនុ ៣-០ ជាមួយ​គ្រាប់​បាល់​ ២៥-២១ ២៥-២៣ និង ២៥-១៩។

leo-cup-6

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​ពុធ​នេះ ក្រុមឈរ​នៅ​ពូល​B ​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​សិលា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ Wonder United ចាប់​ពី​ម៉ោង​​២​រសៀល​តទៅ រីឯ​ក្រុម​ឈរ​នៅ​ពូល​A Aqau Family Resort និង​ក្រុម​យុវជន​ខេត្ត​ព្រះសីហនុ ដែល​សុទ្ធ​តែ​ឈ្នះ​ថ្ងៃ​បើក​ឆាក​នោះ ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា ចាប់​ពី​ម៉ោង ៣:៣០ ទៅ ហើយ​ចាញ់​​ក្រុម​កង​ពល​តូច៣១​​ការពារ​កោះ​ឆ្នេរ និង​​ក្រុម​វិទ្យាល័យ​ស្មាច់​ដែង ត្រូវ​ប្រជែង​គ្នា​រក​​ការ​ឈ្នះ​ជា​លើក​ដំបូង ចាប់​ពី​រសៀល​ម៉ោង​៤:៣០​ត​ទៅ៕

leo-cup-2

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ Leo Cup National Volleyball 2016 មាន​ការ​ប្រកួត​ជម្រុះ​ចំនួន​៥​មណ្ឌល ដើម្បី​រក​ក្រុម​ខ្លាំង​ចំនួន​១០ ឡើង​ទៅ​ប្រកួត​នៅដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​នៃ Division B រីឯ​មណ្ឌល​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ប្រកួត​ជម្រុះ​របស់​ខ្លួន​កាល​ពី​ថ្ងៃអាទិត្យ ទី​២៨ ខែកុម្ភៈ ហើយ​ក្រុម​យុវជន​ភ្នំពេញ​ថ្មី និង​ក្រុម​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ​បាន​ក្លាយ​​ជា​បេក្ខភាព​តំណាង​ឲ្យ​មណ្ឌល​ភ្នំពេញ៕

leo-cup-3

leo-cup-4