អ្នក​ប្រើ iPhone និយាយ​ថា Android​ ដើរ​​យឺត​​គាំងៗ​​ឆាប់​​អស់​​ថ្ម​​ពិបាក​​ប្រើ​​ណាស់!​ រី​​ឯ​​អ្នក​​ប្រើ​ Android​ វិញ​​និយាយ​ថា​មក​ពី​អ្នក​ប្រើ​ iPhone​ អត់​សូវ​ចេះ​ប្រើ​ទូរ​ស័ព្ទ​អស់​ទេ

អ្នក​ប្រើ iPhone និយាយ​ថា Android​ ដើរ​​យឺត​​គាំងៗ​​ឆាប់​​អស់​​ថ្ម​​ពិបាក​​ប្រើ​​ណាស់!​ រី​​ឯ​​អ្នក​​ប្រើ​ Android​ វិញ​​និយាយ​ថា​មក​ពី​អ្នក​ប្រើ​ iPhone​ អត់​សូវ​ចេះ​ប្រើ​ទូរ​ស័ព្ទ​អស់​ទេ

កាលពី 8 ឆ្នាំមុន គ្មានអ្នកណាស្គាល់ប្រព័ន្ធដំនើរការណាច្បាស់ជាង Symbian​ របស់​ Nokia​ នោះ​ទេ​ ព្រោះ​ពេល​នោះ​ Nokia​ គឺ​ជា​ស្តេច​នៃ​ទូរស័ព្ទ​ទៅ​ហើយ។​ អ្នក​ប្រើ​ NOKIA​ ពពួក​ N70​,​ N95​ និង​ N97​ នា​ពេល​នោះ​ពិត​ជា​កាលីប​ណាស់​ ហើយ​ខ្ញុំ​ចាំ​បាន​ថា​ពេល​នោះ​ខ្ញុំ​ប្រើ​ iPhone​ 2G​ ជំនាន់​ដំបូង​កំឡុង​ឆ្នាំ​ 2008​ ដែល​ពេល​នោះ​ខ្ញុំ​ពិត​ជា​ស្ពឹក​មុខ​ខ្លាំង​ណាស់​ព្រោះ​មិត្ត​ភក្តិ​ដែល​ ប្រើ​ N95​ និង​ N97​ តែង​តែ​បង្អាប់​ថា​ iPhone​ គ្មាន​ហាង​ឆេង​ទេ​ហើយ​ពិបាក​បញ្ចូល​ហ្គេម​និង​កម្មវិធី​ណាស់​ទោះបី​ជា​ សម្លេង​រោទ៍​ក៏​មិន​ដឹង​ប្តូរ​យ៉ាង​មិច​ដែរ។​ ​ខ្ញុំ​មិន​ប្រកាន់​ទេ​ព្រោះ​អី​ប្រហែលជា​គ្នា​មិន​ទាន់​ស្គាល់​ច្បាស់​ថា​ ផលិតផល​ Apple​ ជា​ Brand​ Name​ ដ៏​ល្បី​របស់​អាមេរិច។​ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​និយាយគឺ​ជា​ការ​ពិត​មែន!​ តាម​ពិត​មក​ពី​ពេល​នោះ​ទាំង​គេ​ទាំង​ខ្ញុំ​សុទ្ធតែ​មិន​ទាន់​ចេះ​ប្រើ​ iPhone​ ដូច​គ្នា។

អ្នក​ប្រើ iPhone និយាយ​ថា Android​ ដើរ​​យឺត​​គាំងៗ​​ឆាប់​​អស់​​ថ្ម​​ពិបាក​​ប្រើ​​ណាស់!​ រី​​ឯ​​អ្នក​​ប្រើ​ Android​ វិញ​​និយាយ​ថា​មក​ពី​អ្នក​ប្រើ​ iPhone​ អត់​សូវ​ចេះ​ប្រើ​ទូរ​ស័ព្ទ​អស់​ទេ

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

មកដល់ឆ្នាំ 2010 ជាពេលដែល iPhone 3G និង 3GS បង្ហាញខ្លួន​ ហើយ​ក៏​ជា​ពេល​ដែល​ស្មាត​ហ្វូន​ដំនើរ​ការ​ដោយ​ Android​ ចាប់​ផ្តើម​វាយ​លុក​យក​ទី​ផ្សារ​ទូរស័ព្ទ​យ៉ាង​ខ្លាំង​ដែរ។​ iOS ​និង​ Android​ កាន់​តែ​សំបូរ​ហ្គេម​ និង​កម្មវិធី​លេង​ ហើយ​ Sony,​ LG,​ Samsung​ និង​ HTC​ ក៏​ចាប់​ផ្តើម​ផលិត​ស្មាត​ហ្វូន​ដែល​មាន​អេក្រង់​កាន់​តែ​ធំ​កាន់​តែ​លឿន​ និង​កាន់​តែ​ស្តើង​ដំនើរការ​ដោយ​ Android។​ ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​ទាំង​នេះ​សំរេច​ចិត្ត​ជ្រើស​យក​ Android​ ហើយ​បោះ​បង់​ Symbian,​ Java​ និង​ Windows​ Phone?​ គឺ​ដោយ​សារ​តែ​ Android​ មាន​លក្ខណៈ​បើក​ចំហរ​ ក្រុមហ៊ុន​នីមួយៗ​អាច​បង្កើត​ទូរស័ព្ទ​បាន​ច្រើន​ប្រភេទ​ដោយ​ងាយ​ ហើយ​វា​ក៏​បង្ក​ភាព​ងាយ​ស្រួល​ទៅ​ដល់​អ្នក​បង្កើត​កម្មវិធី​ផង​ដែរ។​ អ្នក​ប្រើប្រាស់​ស្មាត​ហ្វូន​ចូល​ចិត្ត​ទាញ​យក​កម្មវិធី​ពី​ Appstore​ និង​ Google​ play​ Store​ ណាស់​ ដែល​ហេតុ​ផល​ទាំង​នេះ​ហើយ​ទើប​ធ្វើ​អោយ​មនុស្ស​គ្រប់​រូប​ចាប់​ផ្តើម​ ប្រែប្រួល​ងាក​មក​ប្រើ​ប្រភេទ​ទូរស័ព្ទ​ Touchscreen​ វិញ​ ព្រោះ​វា​ងាយ​ស្រួល​បញ្ជា​និង​មាន​អេក្រង់​ធំ​ជាង​ទូរស័ព្ទ​ដែល​បំពាក់​ ប៊ូតុង​ច្រើន​ ខុស​អី​តែ​ Nokia ឬ Microsoft​ បែរ​ជា​បែ​ខ្នង​មិន​យក ​Android​ មក​បំពាក់​លើ​ទូរស័ព្ទ​របស់​ខ្លួន។​ តាម​ការ​ពិត​អតិថិជន​ទាំងអស់​មិន​មែន​មិន​ចង់​ប្រើ​ NOKIA​ នោះ​ទេ​ ទាំង​ខ្ញុំ​ក៏​ដោយ​ ពួក​យើង​គ្រាន់​តែ​មិន​ចូល​ចិត្ត​ប្រើ​ប្រព័ន្ធ​ដំនើរ​ការ​ដែល​ Nokia​ បាន​បំពាក់​នៅ​ក្នុង​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ ​ហើយ​ប្រព័ន្ធ​ដំនើរ​ការ​ផ្សេងៗ​ក៏​យើង​មិន​មែន​មិន​ចង់​ប្រើប្រាស់​ដែរ​ យើង​គ្រាន់​តែ​ស្អប់​ត្រង់​ថា​វា​មិន​សូវ​មាន​ហ្គេម​និង​កម្មវិធី​លេង​ដូច​ iOS ​និង​ Android​ ប៉ុណ្ណោះ!

សម័យមុនគេលេងម៉ូដទូរស័ព្ទ តែ​សម័យ​នេះ​គេ​លេង​ហ្គេម​និង​កម្មវិធី​វិញ​ម្ដង!

អ្នក​ប្រើ iPhone និយាយ​ថា Android​ ដើរ​​យឺត​​គាំងៗ​​ឆាប់​​អស់​​ថ្ម​​ពិបាក​​ប្រើ​​ណាស់!​ រី​​ឯ​​អ្នក​​ប្រើ​ Android​ វិញ​​និយាយ​ថា​មក​ពី​អ្នក​ប្រើ​ iPhone​ អត់​សូវ​ចេះ​ប្រើ​ទូរ​ស័ព្ទ​អស់​ទេ

បើយើងងាកមកមើលជាក់ស្តែងក្នុងពេលនេះវិញ គឺមានតែ Samsung និង Apple​ ទេ​ដែល​ក្តោប​ក្តាប់​ទី​ផ្សារ​ស្មាត​ហ្វូន​ និង​ថេប្លេត​បាន​ច្រើន​ជាង​គេ។​ រី​ឯ​ប្រព័ន្ធ​ដំនើរ​ការ​ដែល​ពេញ​និយម​វិញ​ក៏​មាន​តែ​ Android​ និង​ iOS​ ប៉ុណ្ណោះ​ តែ​មាន​មនុស្ស​មួយ​ចំនួន​ មិន​ចូល​ចិត្ត​ប្រើ ​Android​ និង​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​មិន​ចូលចិត្ត​ iOS​ ដែរ​ ព្រោះ​ពួក​គាត់​មាន​ផ្នត់​គំនិត​យល់​ឃើញ​ផ្សេងៗ​ពី​គ្នា។

ហើយបើសួរខ្ញុំថា តើរវាង iOS និង Android មួយណាល្អជាងនោះ​ ខ្ញំ​ប្រាកដ​ជា​ឆ្លើយ​មិន​ចេញ​ទេ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក​ទាំង​អស់​ គ្នា។​ ខ្ញុំ​អាច​ត្រឹម​តែ​និយាយ​បាន​ថា​វា​អាស្រ័យ​ទៅ​លើ​អ្នក​ប្រើ​ខ្លួន​ឯង​ ផ្ទាល់​ប៉ុណ្ណោះ​ ព្រោះ​រវាង​ iOS​ និង​ Android​ សុទ្ធ​សឹង​តែ​ជា​ប្រព័ន្ធ​ដំនើរ​ការ​ល្អ​ផ្សេង​គ្នា​ហើយ​ក៏​មាន​ចំនុច​ខ្សោយ ​ផ្សេង​គ្នា​ផង​ដែរ។​ បើ​សិន​ជា​យើង​មិន​ចេះ​ប្រើ​ OS​ ណា​មួយ​ច្បាស់​ទេ​ យើង​ក៏​មិន​អាច​និយាយ​បាន​ថា​វា​អន់​នោះ​ទេ!

ចុចទីនេះ ដើម្បីមើលការពិពណ៌នាលអ្អិតរបស់ប្រព័ន្ធដំណើរការ iOS និង Android

អ្នកប្រើ iPhone និយាយថា Android ពិបាកប្រើណាស់ឆាប់អស់ថ្មនិងដើរយឺត!​ គាត់​និយាយ​គឺ​មិន​ខុស​នោះ​ទេ​ តែ​ក៏​មិន​ត្រឹម​ត្រូវ​ដែរ​ ព្រោះតែ​យើង​ក៏​ត្រូវ​មើល​ទៅ​លើ​ម៉ាស៊ីន​ផង​ ថា​តើ​វា​មាន​ស៊ីភីយូ​ រ៉េម​ និង​ថាម​ពល​ថ្ម​ធំ​ដែរ​ឬ​ទេ?

រាល់ការបើកមុខងារចោលច្រើនប្រាកដជាមិនល្អឡើយដូចជាមុខងារ:​ Auto​ Sync,​ Backup​ and​ Restore,​ GPS,​ Air​ Gesture ,​ Smart​ Stay,​ Background​ Refresh​ Data, ​Auto​ check​ Update,​​ Motion​ Sensor​ និង​មុខ​ងារ​ផ្សេង​ទៀត​ទៅ​តាម​ប្រភេទ​ស្មាត​ហ្វូន​នី​មួយៗ​ ទោះ​បី​ជា ​iPhone​ ឬ​មួយ​ iPad​ ក៏​ចេះ​គាំង​ហើយ​ Auto​ restart​ ដែរ​បើ​យើង​ប្រើវា​ដោយ​មិន​បាន​លុប​កម្មវិធី​ចោល​នៅ​ពេល​ឈប់​ប្រើ​និង​លេង​ Tweak​ ច្រើន​ពេក​នោះ!

ជាទូទៅអ្នកប្រើ iOS ច្រើនតែប្រើវាសំរាប់លេងហ្គេម និងប្រើប្រាស់កម្មវិធីល្អៗមួយចំនួន​ដែល​ Android​ មិន​ទាន់​មាន​ ហើយ​ភាគ​ច្រើន​ហ្គេម​និង​កម្មវិធី​មួយ​ចំនួន​ តែង​តែ​ចេញ​មុន​នៅ​លើ​ iOS​ ដូច្នេះ​ហើយ​ទើប​ អ្នក​ប្រើ​ iPhone​ និង​ iPad​ មាន​ឱកាស​ច្រើន​ដើម្បី​ទទួល​បាន​ហ្គេម​និង​កម្មវិធី​ថ្មីៗ​មុន​អ្នក​ប្រើ​ Android​ ហើយ​វា​មាន​ផ្ទាំង​មីនុយ​សាមញ្ញ​ងាយ​ស្រួល​បញ្ជា​ប្រើ​ប្រាស់​ ទោះបី​ក្មេង​ក៏​វា​ចេះប្រើ​និង​ចូល​ចិត្ត​ដែរ។​ ប៉ុន្ដែ​ចំនុច​ខ្សោយ​របស់​ iOS​ នោះ​គឺ​ថា​បើ​សិន​ជា​ iPad​ ឬ​ iPhone​ មិន​ទាន់​ Jailbreak​ ទេ​នោះ​វា​ដូច​ជា​របស់ធម្មតាមួយ អញ្ចឹង​ដែល​ធ្វើ​អោយ​យើង​ឆាប់​ធុញ​នឹង​ផ្ទាំង​ មីនុយដ​ដែល​ៗ​របស់​វា​ណាស់!​ យើង​​ ព្រម​ទាំង​មិន​អាច​លេង​ Tweak និង Themes​ ផ្សេងៗ​បាន​ផង​ដែរ។​ ម្យ៉ាង​ទៀត​វា​មិន​អាច​អោយ​យើង​ធ្វើ​ការ​បញ្ចូល​ ឬ​ផ្ទេរ​ឯក​សារ​ងាយ​ស្រួល​ដូច​ Android​ នោះ​ទេ។​ ចំពោះ​ Android​ វិញ​គឺ​មិន​មាន​បញ្ហា​ដូច​ iOS​ ខាង​លើ​នេះ​ទេ​ ព្រោះ​អី​ចាប់​តាំង​ពី​ជំនាន់​ Kitkat​ 4.4 ​មក​វា​បាន​ភ្ជាប់​រួច​ជា​ស្រេច​ជា​មួយ​ភាសា​ខ្មែរ​និង​ក្តារ​ចុច​អក្សរ​ ខ្មែរ​ ហើយ​យើង​ក៏​អាច​កែ​លំអ​ស្មាត​ហ្វូន​ដោយ​ខ្លួនឯង​បាន​ដោយ​សេរី​ដោយ​មិន​ចាំ​ បាច់​ Jailbreak​ ដូច​ iOS​ នោះ​ទេ!

រវាង OS ទាំងពីរនេះវាអាចដំនើរការបានលឿនខ្លាំងនិងកាន់ថ្មបានយូរឬយ៉ាងណា​ គឺ​អាស្រ័យ​ទៅ​លើ​កំលាំង​ម៉ាស៊ីន​ដែល​បំពាក់​លើ​វា​ ហើយ​ក៏​អាស្រ័យ​លើ​យើង​អ្នក​ប្រើ​ផង​ដែរ!

អ្នក​ប្រើ iPhone និយាយ​ថា Android​ ដើរ​​យឺត​​គាំងៗ​​ឆាប់​​អស់​​ថ្ម​​ពិបាក​​ប្រើ​​ណាស់!​ រី​​ឯ​​អ្នក​​ប្រើ​ Android​ វិញ​​និយាយ​ថា​មក​ពី​អ្នក​ប្រើ​ iPhone​ អត់​សូវ​ចេះ​ប្រើ​ទូរ​ស័ព្ទ​អស់​ទេ