បាន​តំណែង​តួឯក​ភ្លាម ដេ​ន​នី ក្វាន់ បង្អួត​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​

6 Videos

​តារា​ស្រី​សិច​ស៊ី​វ័យក្មេង​លំដាប់​ជួរមុខ​ក្នុងប្រទេស ដេ​ន​នី ក្វាន់ កន្លងមក​បានធ្វើឱ្យ​ប្រុស​ស្រៀវ​ស្រើប​កើត​ចិត្ត ប្រតិព័ទ្ធ​មិនតិច​នាក់​នោះឡើយ តាមរយៈ​ការបញ្ចេញ​ភាព​សិច​ស៊ី​ជាមួយ​សម្រស់​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ និង រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង ហើយ​នាង​ក៏​ទាញយក​ប្រជាប្រិយភាព​យ៉ាងគំហុក​ពី​ការធ្វើ​សប្បុរសធម៌​​ផ្សេងៗ ដែល​ថ្មីៗ​នេះ​នាង​ក៏បាន​បង្អួត​រថយន្ដ​ថ្មី​របស់​នាង​ទៀត ក្រោយ​ពេលដែល​ឡើង​កូដ​ក្លាយជា​តួឯក​ស្រី​លើកដំបូង ធ្វើឱ្យ​ទស្សនិកជន​លាន់មាត់​ថា ដេ​ន​នី ខ្វាន់ ទាំង​ហ៊ាន ទាំង​មាន ទាំង​ស្អាត ពិតជា​មិនធម្មតា​នោះឡើយ ។​

បាន​តំណែង​តួឯក​ភ្លាម ដេ​ន​នី ក្វាន់ បង្អួត​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​

M88

​ដេ​ន​នី ក្វាន់ បានបង្ហាញ​រថយន្ដ​ថ្មី​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ជាមួយ​រថយន្ត​ម៉ាក Rang Rover ដែល​គេ​​បានដឹងថា រថយន្ដ​ថ្មី​ស៊េរី​ទំនើប​មួយ​នេះ មានតម្លៃ​មិនតិច​ម៉ឺន​ដុល្លារ​នោះឡើយ ហើយ​នាង​ក៏បាន​សរសេរ​​សារ​ខ្លី​ដោយ​ក្ដីរំភើប​ក្រោយពេល​ទទួលបាន​រថយន្ដ​ថ្មី​នេះ​ថា «​ទិញ​បាន​ហើយ​សប្បាយចិត្ត​ណាស់ ពេល​​នេះ​យក​ឡាន​មក​ស្រោច​ទឹក​នៅ​វត្ត​សំរោង​អណ្តែត​..​អ្វីដែល​សំខាន់​នោះ​អត់​ទាន់​មាន​តៃកុង​ឡាន​ផ្ទាល់ខ្លួន​ទេ ​ផ្លូវ​នៅ​ក្រុង​ក៏​មិន​ស្គាល់​ទៀត​ហ៊ឺ អ្នកស្រែ​ចូល​ក្រុង​យ៉ាប់​ហ្មង​ខ្ញុំ​..!» ។​

បាន​តំណែង​តួឯក​ភ្លាម ដេ​ន​នី ក្វាន់ បង្អួត​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​

​គួរ​បញ្ជាក់ថា តារា​ស្រី​ដែលមាន​ដើមកំណើត​លើ​ទឹកដី​ខេត្ត ព្រះវិហារ រូបនេះ ក្រោយពី​ហ៊ាន​បញ្ចេញ​រាងកាយ​បែប​សិច​ស៊ី​គួរ​ក្នាញ់​របស់​នាង​ហើយ​នោះ នាង​ក៏​ឡើង​កូដ​ក្លាយជា​តួឯក​ស្រី​ជា​លើកដំបូង​ក្នុង​ខ្សែជីវិត ជា​អ្នកសិល្បៈ​របស់​នាង​ក្នុង​រឿង​ដែលមាន​ចំណងជើង​ថា ”​ចំណារ​ព្រហ្ម​លិខិត​” ដែលជា វណ្ណ​កម្ម​របស់​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ ៩ ។ ក្រៅពី​លេចធ្លោ​ក្នុង​ភាព​សិច​ស៊ី ដេ​ន​នី ក្វាន់ ក៏​អាច​សម្ដែង និង បង្ហើរ​សំនៀង​បាន យ៉ាង​ល្អ ហើយក៏​ត្រូវបាន​គេ​ដឹងថា នាង​ជា​កូនស្រី​នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ទ្រព្យ​ស្ដុក​ផងដែរ មុនពេល​ចូល​​សិល្បៈ​នោះ ៕ ភូមិន្ទ​

បាន​តំណែង​តួឯក​ភ្លាម ដេ​ន​នី ក្វាន់ បង្អួត​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​បាន​តំណែង​តួឯក​ភ្លាម ដេ​ន​នី ក្វាន់ បង្អួត​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​បាន​តំណែង​តួឯក​ភ្លាម ដេ​ន​នី ក្វាន់ បង្អួត​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​បាន​តំណែង​តួឯក​ភ្លាម ដេ​ន​នី ក្វាន់ បង្អួត​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​