១១​ប្រភេទ​កីឡា ​នឹង​ធ្វើ​ឱ្យ​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​កាន់​តែ​សប្បាយ

បុណ្យ​ទន្លេ​លើក​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​១៣​ខែ​មីនា​ឆ្នាំ​២០១៦​នេះ នៅ​ខេត្ត​កំពង់​ចាម​និង​ត្បូង​ឃ្មុំ ​ដោយ​មាន​១១​ប្រភេទ​កីឡា​ផ្សេង​គ្នា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​ចូល​រួម​ទាំង​អស់។

 

១១​ប្រភេទ​កីឡា ​នឹង​ធ្វើ​ឱ្យ​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​កាន់​តែ​សប្បាយ

 

១១​ប្រភេទ​កីឡា​ដែល​នឹង​មាន​វត្តមាន​នៅ​ទឹក​ដី​កំពង់​ចាម​ រួមមាន​ការ​ប្រកួត​រត់​ប្រណាំង​កម្សាន្ត , ប្រកួត​បាល់ទះ , ​ប្រកួត​ហែលទឹក , ​ប្រកួត​កីឡា​អុកចត្រង្គ , កីឡា​ចំបាប់​បុរាណ , កីឡា​ទូក​ក្ដោង , កីឡា​ប្រដាល់​គុន​ខ្មែរ , កីឡា​សម្ដែង​លើ​ទឹក , ទូក​ប្រពៃណី (ខ្នាត​តូច) , ឆ័ត្រ​យោង ​និង​សិស្លាប-សីដក់។ ​បើ​តាម​ការ​គ្រោង​ទុក​ការ​រៀប​ចំ​បុណ្យ​ទន្លេ​លើក​ទី​២​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​រហូត​ដល់​កន្លះ​លាន​ដុល្លារ​ឯ​ណោះ​ ដើម្បី​ឱ្យ​ទិដ្ឋភាព​ក្នុង​កម្មវិធី​មួយ​នេះ​មាន​ភាព​ស្រស់​បំព្រង។

 

១១​ប្រភេទ​កីឡា ​នឹង​ធ្វើ​ឱ្យ​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​កាន់​តែ​សប្បាយ

 

១១​ប្រភេទ​កីឡា ​នឹង​ធ្វើ​ឱ្យ​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​កាន់​តែ​សប្បាយ

 

ទន្ទឹម​គ្នា​នេះ​ដែរ បុណ្យ​ទន្លេ​ឆ្នាំ​នេះ​រំពឹង​ថា​នឹង​អាច​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​រួម​ច្រើន ដោយសារ​តែ​មាន​ការ​រៀប​ចំ​កម្មវិធី​ប្លែក​ៗ ​ក៏​ដូចជា​២​ខេត្ត​រួម​បញ្ចូល​គ្នា។ ចំពោះ​គោល​បំណង​វិញ ​គឺ​ចង់​ឱ្យ​ផ្សព្វ​ផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មី ​ពិសេស ផលិតផល​កសិ​ទេសចរណ៍​ និង​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក ​ផលិតផល​កសិកម្ម ​ផលិតផល​សិប្បកម្ម​ខ្នាត​តូច ​និង​មធ្យម ក៏​ដូចជា​អាច​ផ្ដល់​ចំណូល​បាន​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់៕

 

អត្ថបទ៖ មុន្នី រម្យ