ផែ សុផាន់ណា ធ្វើ​ខួប​ឱ្យ​មិត្ត​ស្រី​​យប់​មិញ

ផែ សុផាន់ណា តារា​សម្ដែង​ប្រុស​លេចធ្លោ​ជា​តួ​ចិត្ត​អាក្រក់​ក្នុង​អាល់ប៊ុម​ចម្រៀង  “កញ្ញា​គ្រាប់​កាហ្វេ” យប់មិញ​នេះ​បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​តូច​មួយ​ជូន​សង្សារ​ស្រស់​សោភា​កញ្ញា សាសា ខេត តែ​លោក​​ថា ​ចាំ​ធ្វើ​ធំ​ពេល​រៀបការ។

ផែ សុផាន់ណា ធ្វើ​ខួប​ឱ្យ​មិត្ត​ស្រី​​យប់​មិញ

សុផាន់ណា  បាន​ប្រាប់​ឲ្យ​ដឹង ​ថា​ ​កម្មវិធី​ខួប​កំណើត​ជូន​សង្សារ​សំណព្វចិត្ត​នេះ គឺ​មិន​បាន​ត្រៀម​ទុក​ជា​មុន​ឡើយ ហើយ​ក៏​មិន​បាន​អញ្ជើញ​មិត្តភ័ក្ដិ​សិល្បៈ​ច្រើន​ឡើយ ព្រោះ​ចាំ​អញ្ជើញ​សរុប​ពេល​រៀបការ​តែម្ដង។ តារា​ប្រុស​សប្បុរស​ខាងលើ​បញ្ជាក់​ថា ​ខួប​កំណើត​នេះ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ជួបជុំ​មិត្តភ័ក្ដិ​ទាំង​សងខាង និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​ស្រី​ស្អាត​វ័យ ២៣ ឆ្នាំ​ជា​សង្សារ​តែ​ប៉ុណ្ណោះ។

“យប់​នេះ​គឺ​ខ្ញុំ​ហៅ​តែ​មិត្ត​ភ្ញៀវ ៧ តុ​ហើយ​អ្នក​សិល្បៈ​តែ​ជាង​១០​នាក់​អីទេ ព្រោះ​ចាំ​ថ្ងៃ​រៀបការ។ បើ​តាម​គម្រោង​ការ​រៀបការ​របស់​ពួក​ខ្ញុំ​ប្រហែល​ជា​ដើម​ឆ្នាំ​ក្រោយ​នេះ​ហើយ ដោយ​ឥឡូវ​ពួក​ខ្ញុំ​កំពុងតែ​សន្សំ​លុយ។” សុផាន់ណា ប្រាប់ Sabay។

តារា​ប្រុស​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​ថា​បាន​ស្គាល់​គ្នា​ដំបូង​នៅ​សៀមរាប​មាន​រយៈពេល​បី​ឆ្នាំ និង​ទាក់ទង​គ្នា​ចេញ​មុខ​មាត់​ទើប​តែ ២ ឆ្នាំ​នេះ​ទេ។ លោក​បន្ត​ថា ​សង្សារ​របស់​ខ្លួន​ ក៏​ជា​តារា​សម្ដែង​មួយ​រូប​ដែរ ប៉ុន្តែ​​នាង​ប្រហែល​ជា​ឈប់​ពី​សិល្បៈ ព្រោះ​រវល់​នឹង​ការ​រកស៊ី​ច្រើន​ជាង៕

អត្ថបទ៖ទ្រី រ៉ាវី