ចេញ​ហើយ​ “ស្នាម​ញញឹម” MV ​ផ្លូវ​ការ​ដំបូង​​របស់ ​​កញ្ចនា

កាល​ពី​ម្សិលមិញ​ វីដេអូ​ចម្រៀង​​ដំបូង​របស់ ចិត្ត កញ្ចនា​ មាន​ចំណង​ជើង​ថា “ស្នាមញញឹម​”  បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ហើយ​ជា​បទ​ទោល​ចុង​ក្រោយ​គេ​បំផុត​របស់​នាង​​ ​​​​។

 

កញ្ចនា ប្រាប់​ថា ​ដោយ​សារ​​ជាការ​ថត​​លើក​ដំបូង ​ធ្វើ​ឱ្យ​នាង​ជួប​ការ​លំបាក​ជា​ច្រើន​ ព្រោះ​ត្រូវ​ចំណាយ​ពេល​ និង​ថវិកា​ខ្លួន​ឯង​ផ្ទាល់។ ប៉ុន្តែ​អ្នក​ចម្រៀងខាង​លើ​​អះអាង​ថា ​​ទាំង​អស់​នេះ​​ជា​ឆន្ទៈ និង​ជា​អ្វី​ដែល​នាង​ស្រលាញ់។

 

ចេញ​ហើយ​ “ស្នាម​ញញឹម” MV ​ផ្លូវ​ការ​ដំបូង​​របស់ ​​កញ្ចនា

 (ឈុតមួយ​នៅក្នុងបទ​ចម្រៀង​ “ស្នាមញញឹម​” )

 

​”​វីដេអូ​នេះ​ដែរ​ គឺ​ពួក​យើង​ត្រូវ​ជួប​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​រក​កន្លែង​ថត​ និង​រៀបចំ​ ដោយ​សារ​តែ​ទាំង​អ្នក​ថត​និង​អ្នក​សម្ដែង​ គឺ​មាន​គ្នា​តែ​៤​ នាក់​គត់​ ហើយ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទាំង​ស្រុង​ទៀត​”។  នេះ​ជា​ការ​លើក​ឡើង​ពី កញ្ចនា​ ។

 

ចង់​ដឹង​ថា​​យ៉ាង​ណា​តោះ​ទស្សនាវីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា