តោះ! ទស្សនា​យុវជន​ជិត​៥០​នាក់ ​បោះជំរំ​នៅ​កោះ​ឋាន​សួគ៌​នៃ​កម្ពុជា​

កាល​ពី​ថ្ងៃ​ទី​៤-មីនា​ យុវជន​កម្ពុជា​មួយ​ក្រុម​ប្រមាណ​ជិត​៥០​នាក់ ដឹកនាំ​ដោយ​ក្រុមហ៊ុន​ ANUSSA បាន​ទៅ​បោះ​ជំរំ​កម្សាន្ត​នៅ​កោះរ៉ុង​សន្លឹម ដែល​ជា​កោះ​ឋាន​សួគ៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

 

តោះ! ទស្សនា​យុវជន​ជិត​៥០​នាក់ ​បោះជំរំ​នៅ​កោះ​ឋាន​សួគ៌​នៃ​កម្ពុជា​

 

ការ​បោះជំរំ​នេះ​បាន​នាំ​យុវជន​ខ្មែរ​ទៅកាន់​ទីកន្លែង​ស្អាតៗ​ជាច្រើន​នៅ​លើ​កោះ​មួយ​នេះ ជាមួយ​សកម្មភាព​សប្បាយៗ​ជាច្រើន​ដូចជា ការ​មុជទឹក​មើល​ផ្កាថ្ម ការ​ទស្សនា​ភូមិ​នេសាទ ការ​ស្ទូចត្រី​សមុទ្រ ហែល​ទឹក មើល​ថ្ងៃ​លិច ការលេង​ហ្គេម​ជា​ក្រុម ការ​អាំង​អាហារ​សមុទ្រ ច្រៀង​រាំ​នៅលើ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​នា​ពេល​រាត្រី ជាពិសេស​បាន​ប្លែក​អារម្មណ៍​តាម​រយៈ​ការ​សម្រាក​ក្នុង​តង់​នៅ​លើ​ឆ្នេរ និង​សកម្មភាព​សប្បាយៗ​ពេលយប់​ជាច្រើន​ផ្សេងទៀត​។ មិន​ត្រឹមតែ​ការ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ប៉ុណ្ណោះ​ទេ យុវជន​មួយ​ក្រុម​នេះ​បាន​ធ្វើដំណើរ​ផ្សងព្រេង​ទៅ​ក្នុងព្រៃ ឆ្លង​ភ្នំ​ទៅ​កាន់​ឆ្នេរ​ម្ខាង​ទៀត​នៃ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។ ការបោះ​ជំរំ​ដ៏​សប្បាយរីករាយ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ Vodka Cruiser និង​ទឹក​ប្រទាល​កន្ទុយក្រពើ​ Savia​ មក​ពី​កូរ៉េ​។​

 

កោះរ៉ុង​សន្លឹម​ជា​ឋាន​សួគ៌​ដ៏​ស្ងប់ស្ងាត់​មួយ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ខ្លាំង​ជាមួយ​នឹង​គ្រាប់​ខ្សាច់​ស​ដូច​សំឡី​ និង​ទឹកសមុទ្រ​ខៀវ​ថ្លា​ដូច​ទៅ​នឹង​ផ្ទៃមេឃ មើល​ឆ្លុះ​ដល់​បាត ​សំបូរ​ទៅ​ដោយ​ហ្វូង​ត្រី​តូច​ធំ និង​ផ្កាថ្ម​ចម្រុះ​ពណ៌​។ កោះ​នេះ​បាន​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​ជនបរទេស​មក​សម្រាក​កាយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ តែ​មិន​សូវ​សំបូរ​ភ្ញៀវ​ទេសចរ​ជាតិ​ទៅ​សម្រាក​នោះ​ទេ​។

 

​ចង់​ដឹង​ការ​បោះជំរំ​នេះ​សប្បាយ​ប៉ុណ្ណា តោះ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​…

 

តោះ! ទស្សនា​យុវជន​ជិត​៥០​នាក់ ​បោះជំរំ​នៅ​កោះ​ឋាន​សួគ៌​នៃ​កម្ពុជា​

 

តោះ! ទស្សនា​យុវជន​ជិត​៥០​នាក់ ​បោះជំរំ​នៅ​កោះ​ឋាន​សួគ៌​នៃ​កម្ពុជា​

 

តោះ! ទស្សនា​យុវជន​ជិត​៥០​នាក់ ​បោះជំរំ​នៅ​កោះ​ឋាន​សួគ៌​នៃ​កម្ពុជា​

 

តោះ! ទស្សនា​យុវជន​ជិត​៥០​នាក់ ​បោះជំរំ​នៅ​កោះ​ឋាន​សួគ៌​នៃ​កម្ពុជា​

 

អត្ថបទ៖ ដៃគូ​សហការ