អប្បិយជំនឿ​ផ្សេង​ៗ​ជុំវិញ​​​​បាតុភូត​កើត​មាន​សូរ្យគ្រាស

សូរ្យគ្រាស គឺ​ជា​បាតុភូត​ធម្មជាតិ​​ដែល​​គេ​អាច​មើល​ឃើញ​ពី​ផែនដី នៅ​ពេល​ដែល​ដំណើរ​គោចរ​នៃ​ព្រះចន្ទ​ឆ្លងកាត់​ចន្លោះ​​ផែនដី និង​ព្រះអាទិត្យ ហើយ​បាន​បាំង​ពន្លឺ​ព្រះអាទិត្យ។ យូរ​ៗ​ម្ដង​ ​មនុស្ស​ជាតិ​អាច​មើល​ឃើញ​ច្បាស់ ​ឬ​ឃើញ​បន្តិច​​ទៅ​តាម​តំបន់​​​​ ឬ​ប្រទេស​នានា​។

 

អប្បិយជំនឿ​ផ្សេង​ៗ​ជុំវិញ​​​​បាតុភូត​កើត​មាន​សូរ្យគ្រាស

 

ចំណែក​ប្រទេស​កម្ពុជា​​យើង ​​ត្រូវ​គេ​មើល​ឃើញ​​​មាន​បាតុភូត​សូរ្យ​គ្រាស​នៅ​ថ្ងៃ​ពុធ​ទី​ ៩មិនា ម៉ោង ៧៖៣២នាទី​ព្រឹក​​នេះ​ ​តែ​មិន​បាន​​​​ពេញ​ ដូច​ប្រទេស​ឥណ្ឌូណេស៊ី ​និង​តំបន់​ភាគ​ខាង​ជើង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឡើយ។ ​ប្រទេស​ទាំង​នេះ​​​​អាច​មើល​​ឃើញ​​​សូរ្យ​គ្រាស​​​​​ពេញ​​ ឬ​ប្រភេទ Total Solar Eclipse បាន​រយៈ​ពេល ៤នាទី​ និង​៩​វិនាទី។ ​សូរ្យ​​គ្រាស​​ទាំង​អស់​​​មាន​ ៤ប្រភេទ​គឺ Total Solar Eclipse, Partial Solar Eclipse, Annular Solar Eclipse និង Hybrid Solar Eclipse ។​​​

ចំពោះ​​ជំនឿ​បាតុភូត​នេះ​ ​ត្រូវ​គេ​យល់​ឃើញ​​ផ្សេង​ៗ​គ្នា​​តាម​តំបន់​​​ដូច​ខាង​ក្រោម៖

តារាវិទូ​​ និង​ជា​ប្រធាន​​​​មន្ទីរ​​ស៊ើប​អង្កេត​ Griffith ​​ក្នុង​រដ្ឋ Los Angeles​ សហរដ្ឋអាមេរិក​ ​បាន​សរសេរ​​​ក្នុង​សៀវភៅ​​ថា​ អំឡុង​​​មាន​​បាតុភូត​​​​​ព្រះអាទិត្យ​នាំ​​មនុស្ស​​លោក​​​ទៅ​កាន់​ភាព​​ងងឹត​បែប​​នេះ​​ ​​គេ​មាន​ជំនឿ​ថា​​​ តំបន់​នោះ​​នឹង​​កើត​មាន​ភេវរកម្ម​ ​​​​​​ដំណាំ​​​ធ្លាក់​ទិន្នផល និង​កើត​​គ្រោះ​​​មហន្តរាយ​ធម្មជាតិ​​ផ្សេង​ៗ។

ជំនឿ​​​​​​ដ៏​ពេញ​និយម​​មួយ​និយាយ​​​​ថា​ ​សូរ្យ​គ្រាស​​​នឹង​នាំ​គ្រោះ​​ដល់​ស្ត្រី​​​កំពុង​ពពោះ ​និង​កូន​ក្នុង​ផ្ទៃ​ ​​​​​​ដែល​​ពួកគេ​​​ត្រូវ​​​​​​​សម្ងំ​​​នៅ​ក្នុង​​ផ្ទះ​​​ ​អំឡុង​មាន​សូរ្យ​គ្រាស។ ឯ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​ឡាយ​ដែល​គ្រោង​បង្កើត​កូន​​​ដោយ​វះ​កាត់ ត្រូវ​នាំ​គ្នា​​លើក​ពេល​ទាំង​អស់។ ​

ប្រជាជន​ចិន ​ជឿ​ថា​នឹង​មាន​គ្រោះ​ធម្មជាតិ ឬ​មរណភាព​របស់​អធិរាជ​ណា​ម្នាក់។

នៅ​តាម​តំបន់​​ជា​ច្រើន​ក្នុង​ប្រទេស​​ឥណ្ឌា​ ​​​​​​ប្រជាជន​ជា​ច្រើន​​​បាន​តម​​​អាហារ​ ​អំឡុង​កើត​មាន​​បាតុភូត​ខាង​លើ ​ព្រោះ​ពួកគេ​មាន​ជំនឿ​ថា​​អាហារ​​ដែល​ចម្អិន​ទាំង​អស់​​​នឹង​មាន​ជាតិ​ពុល និងមិន​​​​​បរិសុទ្ធ។
​​

​​​ជំនឿ​តៗ​គ្នា​​មួយ​ទៀត​ ​ដែល​គេ​តែ​ឮ​​ក្នុង​​​ប្រទេស​នៅ​អាស៊ី ​​គឺ​​​ពេល​មាន​​សូរ្យ​គ្រាស​ ​​ជា​ពេល​​ដែល​​ពួក​ព្រាយ​បិសាច​​ចេញ​ ​​​ដូច្នេះ​​គេ​នាំ​គ្នា​​ចង​​ឆ្នាំង​ ​ខ្ទះ​ ធុង​​​ផ្អោប​​គ្នា ​វាយ​ឲ្យ​​ឮ​សម្លេង​​​​ខ្លាំងៗ ​ដើម្បី​​ឲ្យ​ព្រាយ​បិសាច​ ឧបទ្រពចង្រៃ​​​ខ្លាច ចេញ​ឆ្ងាយ​ពី​​​ក្រុម​គ្រួសារ​ពួកគេ។​

 

តែ​ប្រជា​ជន​អ៊ីតាលី​ ​បាន​យល់​​ផ្ទុយ​​ពី​ប្រទេស​ប៉ុន្មាន​ខាង​លើ​វិញ ​ដោយ​គេ​ជឿ​ថា​ផ្កា​​​​​ដាំ​​​អំឡុង​មាន​សូរ្យ​គ្រាស​​​​ ​​នឹង​មាន​ពណ៌​ឆើត​​ល្អ​ ​ ជាង​ពេល​ដាំ​ធម្មតា៕​​​​​​​

 

អប្បិយជំនឿ​ផ្សេង​ៗ​ជុំវិញ​​​​បាតុភូត​កើត​មាន​សូរ្យគ្រាស

រូប​ចម្លាក់​រាហ៊ូ​​លេប​ព្រះ​ចន្ទ ឬ​ព្រះអាទិត្យ នៅ​ថៃ

 

 

ចុចអាន៖ សូរ្យគ្រាស​កើត​ឡើង​ម៉ោង ៧​​ព្រឹក​នេះ​ កម្ពុជា​ក៏​មើល​ឃើញ​ដែរ

ចុចអាន៖ ទិដ្ឋភាព​ផ្អើល​មើល​​​​​​​​​​សូរ្យគ្រាស​​​នៅ​​​បណ្ដា​ប្រទេស​មួយ​ចំនួន​​ព្រឹក​មិញ​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Cbsnews, ibtimes