ខេមរៈ សេរីមន្ត សំណូមពរ ឲ្យមហាជន ថែរក្សា ការពារ និងស្រលាញ់​ ធម្មជាតិ

ភ្នំពេញៈ កំពូលតារាចម្រៀង ល្បីឈ្មោះ ប្រចាំផលិត កម្មសាន់ដេ លោក ខេមរៈ សេរីមន្ត បានរំលេច សារមួយ ក្នុងន័យចង់រំលឹក និងសំណូមពរ ទៅលើ មហាជនចូលរួម ចំណែកថែរក្សាការពារ និងស្រលាញ់ ធនធានធម្មជាតិ ដែលយើងមាន ព្រោះថាធម្មជាតិ ជាផ្នែកសំខាន់ណាស់ សម្រាប់ មនុស្សនិងសត្វ ។

បើទោះបីជាតារា ចម្រៀងល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត មានការមមាញឹក ជាមួយការងារ សិល្បៈខ្លាំង ស្ទើរតែគ្មាន ពេលសម្រាក់ ក៏ដោយ តែលោកនៅតែ ឆ្លៀតពេល រំលឹកទៅដល់មហាជន ក៏ដូចជាអ្នកគាំទ្រ លោកជាច្រើន ឲ្យចូលរួមការពារ ស្រលាញ់ បរិស្ថាននិងធម្មជាតិ ដោយ លោកបានសរសេរសារ និងភ្ជាប់មកជាមួយរូប ដែលលោកថត នៅក្នុងសួនច្បារ មួយកន្លែង នៅប្រទេសថៃថា « ធម្មជាតិជាផ្នែក ដ៏សំខាន់ សម្រាប់មនុស្ស និងសត្វនៅក្នុង លោករួមគ្នា ថែរក្សាធម្មជាតិ ទាំងអស់គ្នាណា» ៕