យូអិន ជំរុញឲ្យជប៉ុន ចេញសេចក្ដី ហាមឃាត់ការ កេងប្រវ័ញ្ចផ្លូវភេទ លើសិស្សសាលា

ហ្សឺណែវ៖  មន្រ្តីសិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ បានថ្លែងក្នុង សេចក្ដីរាយការណ៍ថា រដ្ឋាភបាលជប៉ុន គួរតែហាមប្រាម សកម្មភាពជួញដូរ និងកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ ដោយ បានបង្ហាញពីការ ព្រួយបារម្ភ ជាពិសេសទៅលើអ្វី ដែលគេហៅថា “ជំនួញ ជេខេ” ដែលសំដៅទៅ លើការផ្តល់ជូន សេវាណាត់សិស្ស សាលាវ័យជំទង់ ដើម្បីប្រព្រឹត្តិ ទង្វើរមិនគួរ គាប្បីជាដើម។

អ្នករាយការណ៍ពិសេស ស្តីពីការជួញដូរកុមារ ពេស្យាកម្មកុមារ និងរូបភាពអាសអាភាស របស់កុមារ បានចេញ របាយការណ៍មួយ បន្ទាប់ទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន កាលពី ខែតុលា ដើម្បីទៅអង្កេតក្នុង បញ្ហានោះ រួមទាំង អាជីវកម្មមួយដែល ពាក់ព័ន្ធនឹង “ចូស៊ី កូស៊ី” "Joshi kosei" មានន័យថា ក្មេងស្រីសិស្ស សាលាវិទ្យាល័យខ្ពស់។

អាជីវកម្មជេខេ ជាញឹកញាប់ត្រូវបាន គេមើលឃើញថា ក្មេងស្រីចូលរៀន ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដែលស្វែងរកការងារ ក្រៅម៉ោង ប៉ុន្ដែពួកគេត្រូវបាន បង្ខិតបង្ខំឲ្យផ្តល់ សេវាផ្លូវភេទ ដោយនិយោជក ឬអតិថិជនរបស់ពួកគេ៕

យូអិន ជំរុញឲ្យជប៉ុន ចេញសេចក្ដី ហាមឃាត់ការ កេងប្រវ័ញ្ចផ្លូវភេទ លើសិស្សសាលា