ពីអ្នករកលុយ តាមរយៈការ បម្រើផ្លូវភេទ ក្លាយជាអ្នក បច្ចេកទេស អេឡិចត្រូនិច ដ៏ចំណាន នៅអ៊ុយហ្គង់ដា

ស៊ីអ៊ិនអ៊ិន៖ ប្រភពព័ត៌ចេញ ពីចារនារីស្ត្រី បានឲ្យដឹងថា ក្មេងស្រីម្នាក់ ដែលពីមុននាងមាន មុខរបរជាអ្នក បម្រើផ្លូវភេទ បច្ចុប្បន្នបាន ប្រែក្លាយជា អ្នកបច្ចេកទេស គ្រឿងអេឡិចត្រូនិច ដ៏ចំណានម្នាក់ នៅក្នុងប្រទេស អ៊ុយហ្គង់ដា ។

នាង Jacqueline ស្ថិតក្នុងវ័យ១៨ឆ្នាំ បានប្រាប់ដល់ ស៊ីអ៊ិនអ៊ិនថា រូបនាងកាលពីមុន ជាអ្នកបម្រើសេវាកម្ម ផ្លូវម្នាក់ ហើយបច្ចុប្បន្ន មានអាយុ១៨ឆ្នាំហើយ ក៏បានចាប់យក អាជីពជា អ្នកបច្ចេកទេស អេឡិចត្រូនិច ដែលអាចរក កំរៃបានគួរសមដែរ ។

នាងបានរៀបរាប់ប្រាប់ រឿងរ៉ាវថា នាងជាកូនដែលត្រូវ បានម្តាយចុងបណ្តេញ ចេញពីផ្ទះ ខណៈដែលឳពុក របស់នាងមិននៅផ្ទះ ហើយក៏បានធ្លាក់ខ្លួន ជាក្មេងស្រីម្នាក់ បម្រើផ្លូវភេទ ដើម្បីរកប្រាក់ ចិញ្ចឹមជីវិត ។

នាងបានបន្តថា នាងបានបម្រើ សេវាកម្មផ្លូវភេទ តាំងពីអាយុ០៩ឆ្នាំម្ល៉េះ ហើយការ បម្រើសេវាកម្ម នេះអស់ពេល០៧ឆ្នាំ ទើបនាងសម្រេចចិត្ត ឈប់ពីមុខរបរនេះ ហើយមករៀន ជំនាញ អេឡិចត្រូនិចវិញ ។

នាងបានបន្ថែមថា បុរសភាគច្រើន ដែលពួកគេមក រកសេវាផ្លូវភេទ គឺត្រូវការតែនារីក្មេងៗ តែប៉ុណ្ណោះ ព្រោះពួកគេយល់ថា អាចចៀសវាងការ ឆ្លងនូវវីរុស HIV បានច្រើនជាង ស្ត្រីវ័យចាស់ ដែលបម្រើសេវា ផ្លូវភេទដូចគ្នា ។

Jacqueline បានបញ្ជាក់ថា នាងរកប្រាក់បាន ពីសេវាផ្លូវភេទ ដោយដេកជាមួយ ភ្ញៀវពី៤ទៅ៥នាក់ ទទួលបានប្រាក់ក្នុង មួយយប់ចន្លោះ ពី៩ទៅ១២ដុល្លារ ។

ខណៈដែលនាង បម្រើផ្លូវភេទ ពេលយប់ លុះព្រឹកឡើងនាង ខិតខំទៅរៀន យកជំនាញអេឡិចត្រូនិច ។ នាងបានបញ្ជាក់យ៉ាងដូច្នេះថា ពិបាកណាស់ ទើបអាចចេះជំនាញ អេឡិចត្រូនិចនេះ និងអាចរកលុយ បានងាយស្រួល ហើយមិនពិបាក ប្រឈមមុខនឹងបញ្ហា ផ្សេងៗពីមុខរបរបម្រើ សេវាកម្មផ្លូវភេទ ៕