រថយន្តក្រឡុក ស៊ីម៉ង់ត៍បើកលឿន ក្រឡាប់កណ្តាល ផ្លូវ៦០ម៉ែត្រ សំណាងល្អ មិនបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ (video)

ភ្នំពេញ ៖ រថយន្តក្រឡុក ស៊ីម៉ង់ត៍មួយគ្រឿង របស់ក្រុមហ៊ុន GCM បានក្រឡាប់ផ្ងារ កង់កណ្តាលផ្លូវ ៦០ម៉ែត្រ ស្ថិតនៅចំណុចផ្លូវកែង នៃសាលារៀនអន្តរជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ ។

បុរសម្នាក់ឈ្មោះ ហួរ សុខកែវ អាយុ ២៧ឆ្នាំ ដែលជាអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ ដែលមានសញ្ញាយីហោ GCM ។

អ្នកបើកបររថយន្តបាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនបើករថយន្តក្នុងទិសដៅ ពីជើងទៅត្បូង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងគោលបំណងបើកចូលការដ្ឋានសំណង់ស្ពាន ត្រង់ព្រំប្រទល់ក្រុងតាខ្មៅ និងខណ្ឌដង្កោ ក្នុងល្បឿនមធ្យមទេ ។

បើតាមអ្នកឃើញហេតុការណ៍ បាននិយាយថា អ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ បើកលឿនណាស់ ខណៈមកដល់ចំណុចកើតហេតុ កន្លែងផ្លូវបត់ ដោយរថយន្តយកចង្កួតខ្លាំង បណ្តាលអោយក្រឡាប់តែម្តង ប៉ុន្តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ។

 ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅជួយអន្តរាគមន៍ ដោយប្រាប់ទៅភាគីរថយន្ត ឲ្យស្ទូចយកទៅកន្លែងរបស់ខ្លួន ពីព្រោះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕