ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះមកថា​ លទ្ឋផលដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់និង​បង្រ្កាបបទល្មើសព្រៃឈើ​ដឹកនំា​ដោយលោកនាយឧត្តមសេនីយ៍​ សៅ សុខា​ ចុះពិនិត្យនៅក្នុងក្រុមហ៊ុនប៊ិញភឿក១ ​ស្ថិត​ក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ​នាព្រឹកថ្ងៃទី០៩ មីនា ២០១៥ ​បានរកឃើញឈើខុសច្បាប់ជាង​៤ពាន់ម៉ែត្រ​គូប ។

សេចក្តីរាយការណ៍បានបន្តថា ​មកដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃពុធដដែលនេះ ​លោកនាយឧត្តមសេនីយ៍ សៅ សុខា ​បានបន្តដំណើរទៅពិនិត្យនៅក្នុងក្រុមហ៊ុន​ដាយណាម ​ស្ថិតក្នុងឃុំអន្រ្ទង ស្រុកពេជ្រាដា​ ជាប់ព្រំប្រទល់ខេត្តក្រចេះ ៕