ក្រុម​ចំនួន​១០ ​បន្តការ​ប្រកួត​ជើង​ទី​២​ពាន​ហ៊ុន​សែន នៅ​ថ្ងៃ​នេះ

ក្រុម​បាល់​ទាត់​ចំនួន​១០ ដែល​ឈរ​នៅ​ពូល​ B, C និង​ពូល​D​នោះ នឹង​បន្ត​ការ​ប្រកួត​ជម្រុះ​ជា​បឋម​ជើង​ទី​២ នៃ​ព្រឹត្តិការណ៍បាល់​ទាត់​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី​១០ ឆ្នាំ​២០១៦ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដើម្បី​រក​ក្រុម​លេខ​១ លេខ​២ និង​ក្រុម​លេខ​៣​ល្អ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ។hun-sen-cup

ចំណែក​ពូល​E និង​ពូល​F ដែល​មាន​២​ក្រុម​ចូល​រួម​ដូច​គ្នា​នោះ​បាន​បញ្ចប់​ការ​ប្រកួត​ហើយ រីឯ​ពូល​​A ក៏​​រក​ឃើញ​ក្រុមត្រូវ​​ឡើង​ទៅ​វគ្គបន្ត​រួច​អស់​​ហើយ​ដែរ ទោះ​បី​ជា​​នៅ​សល់​១​ប្រកួត​ទៀតក៏​ដោយ ព្រោះ​ពូល​នេះ​មាន​តែ​២​ក្រុម​ទេដូច​ពូល E និង​ពូល​F។ ​

សម្រាប់​ក្រុម​ទាំង​១០ ដែល​​ត្រូវ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​នេះ គឺ​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​​រសៀល​ម៉ោង ៣:៣០ ត​ទៅ ចំណែក​ទី​លាន​ប្រកួត និង​ឈ្មោះ​ក្រុម​ដែល​ត្រូវ​ប្រកួង​គ្នា គឺមាន​​​នៅ​ក្នុង​កម្ម​វិធី​(ជា​រូប​ភាព) ​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ខណៈ​ចំណាត់​ថ្នាក់​នៅ​តាម​ពូល​នីមួយៗ​មាន​ដូច​ខាង​ក្រោម៖

 

តារាង​ចំណាត់​ថ្នាក់​តាម​ពូល​ជម្រុះ​បឋម​ Hun Sen Cup 2016
ពូល​ A
ល​ ក្រុម​ P W D L F A GD Point
១​ កណ្ដាល​ ១​ ១​ ០​ ០​ ២​ ០​ ២​ ៣​
២​ កំពង់​ស្ពឺ​ ១​ ០​ ០​ ១​ ០​ ២​ -២​​ ០​
ពូល​ B
១​ ​ខេត្ត​​ស្វាយរៀង ៣​ ៣​ ០​ ០​ ១៤​ ៦​ ៨​ ៩​​
២​ ខេត្ត​ព្រៃវែង ៣​ ២​ ០​ ១​ ១២​ ១៣​ -១​
៣​ យុ.​បឹង​កេត​កំពង់​ចាម​​ ៣​ ១​ ០​ ២​ ៦​ ​៦ ០​ ៣​
៤​ ​ខេត្ត​ត្បូង​ឃ្មុំ​ ៣​ 0​ ០​ ៣​ ៣​ ១០​ -៧​ ០​
ពូល​ C
១​ ខេត្ត​សៀម​រាប​ ៣​ ៣​ ០​ ០​ ៩​ ១​ ៨​ ៩​​​
២​ ​កំពង់​ធំ​ ៣​ ២​ ០​ ១​ ៨​ ៤​ ៤​ ៦​
៣​ ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ៣​ ១​ ០​ ២​ ៥​ ៧​ -២​ ៣​
៤​ ​ខេត្ត​ព្រះ​វិហារ​ ៣​ ០​ ០​ ៣​ ២​ ១២​ -១០​ ០​
ពូល​ D
១​ ខេត្ត​កំពង់​ឆ្នាំង​ ២​ ២​ ០​ ០​ ៥​ ៣​ ២​ ៦​​
២​ ​ខេត្ត​ប៉ៃលិន ២​ ១​ ០​ ១​ ៤​ ៤​ ០​ ៣​
៣​ ខេត្ត​បាត់​ដំបង​ ២​ ០​ ០​ ២​ ៤​ ៦​ -២​ 0​
ពូល​ E
១​ កំពង់​ផែ​​ព្រះ​សីហនុ​ ២​ ១​ ០​ ១​ ​៥​ ៤​​ ១​​ ៣​
២​ ខេត្ត​កំពត​ ​២​ ​១​ ​០​ ​១​ ​៤​ ​៥​ -១​ ​៣​
ពូល​ F
១​ ស្ទឹង​ត្រែង​ ២​ ១​ ១​ ០​ ៧​ ៦​ ១​ ៤​​
២​ ក្រចេះ​ ២​ ០​ ១​ ១​ ៦​ ៧​ -១​ ១​