បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)

6 Videos

The Voice Cambodia II បានចាប់ផ្ដើម​ក​ក្រើ​កម្ដ​ង​ទៀតហើយ​ជាមួយនឹង​សមត្ថភាព​ប្លែក​ថ្មី​ស្ទើរ​មិនគួរ​ឱ្យ​​ជឿ​របស់​បេក្ខជន​នៅក្នុង​វគ្គ The Blind Audition ក្នុង​ថ្ងៃ​ដំបូង ដែលមានបេក្ខជន​ឆ្នើម​បី​រូប​ទាញយក​បេះដូង Coach ទាំង​បួន​ឱ្យ​អង្គុយ​លើ​កៅអី​មិន​ជាប់​រហូតដល់​ចុច​ប៉ូ​តុង​ចង់បាន​ធ្វើជា​កូនក្រុម​របស់ខ្លួន​ភ្លាមៗ​តែម្ដង ។​ បេក្ខជន​ជន​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ក្នុង​វគ្គ The Blind Audition ក្នុង​ថ្ងៃ​ដំបូង​នោះ គឺ ៖

បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)

M88

១- សោម សៅ​សុ​វណ្ណា អាយុ ១៩ ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បានជ្រើសរើស​យក​បទ​«Lady» មក​ច្រៀង ដែល​គ្រប់គ្នា​ស្ទើរ​មិន​ជឿ​ទេ​ថា បេក្ខជន​រូបនេះ​អាច​ធ្វើបាន​ជាមួយនឹង​សម្រែក​ផ្អើល​ឆាក​ប្រគំ​តន្ត្រី​តែម្ដង រហូតដល់ Coach ទាំង​បួន​ចុច​ប៉ូ​តុង​ព្រមៗ​គ្នា ជាមួយ​នឹ​ការ​ហ៊ោ​ស្រែក​កញ្ជ្រៀវ​ឡើង​របស់ ទស្សនិកជន​ដែល​ទៅ​ទស្សនា​ផ្ទាល់ ។

បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)

២- បេ​ក្ខ​នារី ឈី​ន រតនៈ អាយុ ២០ ឆ្នាំ មកពី​ខេត្ត កំពង់ចាម ច្រៀង​បទ «SAXOPHONE បាត់​ស្នេហ៍​» ជាមួយ សំឡេង​ធ្ងន់​ក្រអួន​ក្រអៅ​ស្រែក​រង្គើ​ឆាក រហូតដល់ Coach ទាំង​បួន​ចុច​ប៉ូ​តុង​យក​ព្រមៗ​គ្នាៗ​តែម្ដង ថែមទាំង​បាន​កោតសរសើរ​ពី​ទេពកោសល្យ​របស់​នាង​ទៀតផង ។​

បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)

៣- បេក្ខជន ឃុន វាសនា អាយុ ២៤ ឆ្នាំ មកពី​ខេត្ត ព្រៃវែង ច្រៀង​បទ «​សង្សារ​អូន​ជា​ប៉ា​បង​» ជាមួយនឹង​សមត្ថភាព​ពិសេស​ប្លែក​ពី​ម្ចាស់​សំនៀង​ដើម​រហូតដល់​ទទួលបាន​ការ​ចុច​ទទួលយក​ពី Coach ទាំង​បួន​នាក់​តែម្ដង ។

បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)

​ចង់ដឹងថា តើ​សមត្ថភាព​របស់​បេក្ខជន បេ​ក្ខ​នារី ទាំង ៣ រូប​មាន​ភាព​អស្ចារ្យ និង អង្រួន​ផ្ទៃ​ឆាក​ទាំងមូល​ក​ឱ្យ​កក្រើក​រញ្ជួយ​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ឃ្លី​ប​ទាំងអស់គ្នា ៕ ភូមិន្ទ​

បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)បេក្ខជន ៣ រូប ធ្វើឱ្យ Coach ទាំង ៤ ហើប​គូទ​ពី​កៅអី អត់ទ្រាំ​នឹង​ចុច​ប៉ូ​តុង​មិនបាន (​មាន​វីដេអូ​)

លោក ឃុន វាសនា អាយុ ៖ ២៤ឆ្នាំ- បទសង្សារអូនជាប៉ាបង – មកពីខេត្តព្រៃវែង

Posted by MC Panhavath on Sunday, March 6, 2016

កញ្ញា ឈីន រតនៈ អាយុ៖ ២០ឆ្នាំ – SAXOPHONE បាត់ស្នេហ៍មកពីខេត្ត កំពង់ចាម( មិនធម្មតាទេ )

Posted by MC Panhavath on Sunday, March 6, 2016

LADY – សោម សៅសុវណ្ណា អាយុ៖ ១៩ឆ្នាំជាបេក្ខជននៅទីក្រុងភ្នំពេញកៅអីបង្វិលទាំង៤ ។ ចាំទេ គាត់រើសcoach មួយណា?

Posted by MC Panhavath on Sunday, March 6, 2016