នគរ​បាល​​ក្រុង​ខេ​ត្ត​ស​ហ​ការ​គ្នា​​ចា​​​​​ប់​អ្នក​​ចែ​ក​ចា​យ ​និង​ប្រើប្រាស់​​គ្រឿង​ញៀន​​៦​នាក់

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៦​នាក់ ជាមួយ​វត្ថុតាង​ថ្នាំញៀន ម៉ា​ទឹកកក​១​កញ្ចប់​ធំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឡោមព័ទ្ធ​ចាប់ខ្លួនបាន ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើ ប្រាស់​ថ្នាំ​ញឿ​ន​។ ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​អោយដឹងថា​៖ ជនសង្ស័យ​ទាំង​៦ នាក់​ដែល​បាន​ចាប់ខ្លួន​នោះ​មាន​៖ ១.​ឈ្មោះ​ផៃ សុមាលី​អាយុ​២៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ​២.​ឈ្មោះ មាស ប៊ុន​រក្ស អាយុ​២៦​ឆ្នាំ ៣.​ឈ្មោះ ឡាយ ចាន់​រស្មី អាយុ​២៣​ឆ្នាំ ៤.​ឈ្មោះ​អឹម ផល្លា អាយុ​២៦​ឆ្នាំ ៥.​ឈ្មោះ ចិ សុបិន អាយុ​២៤​ឆ្នាំ​និង​៦.​ឈ្មោះ តាំង ង៉ូ​វ​ហេង ១៨​ឆ្នាំ ពួកគេ​មាន​ទីលំនៅ ភូមិ​ទី​៧ សង្កាត់​ខ្សា​ម​។

សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖ ដោយមាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ល្អ ស្តីពី​សកម្ម​ភាព របស់​ក្រុម​ជនសង្ស័យ​ខាងលើ​ដែល​កំពុង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន សមត្ថកិច្ច​នគរបាល​ក្រុង​និង​ខេត្ត បាន​សហ​ការណ៍​គ្នា ព័ទ្ធចាប់​ជនសង្ស័យ​ទាំង​៦​នាក់ ខាងលើ ដែល​កំពុង​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន នៅក្នុង​ផ្ទះ​ ​ឈ្មោះ ផៃ​សុមាលី ។​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ ថ្នាំញៀន​ម៉ា​ទឹកកក ១​កញ្ចប់​ធំ គ្រាប់​ថ្នាំ ផ្កាឈូក ៧​គ្រាប់ (​សង្ស័យ​ថ្នាំញៀន​ប្រភេទ W.Y ) លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល លុយ​អា​មេ​រិច ៤៣​ដុល្លា ទូរ​សព្ទ័​ដៃ​៥​គ្រឿង ម៉ូតូ​១​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួនទៀត ។​

ជនសង្ស័យ​ទាំង​៦​នាក់​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កា​រិ​យាយ​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-09-02-2016-01