មើល​សម្រស់​ តារា​កូរ៉េ មក​ប្រគំតន្ត្រី​សប្បុរសធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​យប់មិញ​

មាន​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​មួយ ដោយ​ក្រុម​តារា​ស្រី​ល្បីៗ​ជា​ច្រើន​នាល់​​មក​ពី​ប្រទេស​កូរ៉េ​​នៅ​​ឯ​សណ្ឋាគារ​ណាហ្គាវើល​យប់​មិញ​​នេះ ចំ​ថ្ងៃ​ ៨ មីនា ទិវា​នារី​អន្តរជាតិ​លើក​ទី១០៥។

 

មើល​សម្រស់​ តារា​កូរ៉េ មក​ប្រគំតន្ត្រី​សប្បុរសធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​យប់មិញ​

 

ពួក​គេ​មាន​គ្នា​ ​១៣នាក់ ក្នុង​នោះ​មានK POP Pocket Girls ៤នាក់ តារា​ម៉ូដែល​ចំនួន៨នាក់ និង​តារា​កំប្លែង១នាក់ បាន​មក​ប្រទេស​កម្ពុជា​តាំង​​យប់​ពី​ថ្ងៃ៦ ខែ មិនា ឆ្នាំ ២០១៦ កន្លង​ទៅ ។ ការ​ប្រគំតន្ត្រី​ខាង​លើ​រៀបចំ​ដោយ​ក្រុម​ហ៊ុន​ធំៗ២ គឺ Good Luck Group និង មន្ទីរពេទ្យAK ​ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​ដល់ ប្រជាពលរដ្ឋ​ក្រី​ចំនួន១ពាន់​គ្រួសារ រស់​នៅ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង

 

តារា​កូរ៉េ​ទាំង​អស់​​​​បាន​ធ្វើ​ឲ្យ ភ្ញៀវ​​ដែល​មក​ទស្សនា​​​ប្រហែល​ជា​៥០០នាក់ អញ្ជើញ​ដោយ​ក្រុមហ៊ុន​ចូល​រួម​​ឧបត្ថម្ភ សប្បាយ​ភ្នែក​មិន​ស្ទើរ​ទេ សម្រាប់​​ទេពកោសល្យ​សម្ដែង ​ក៏​ដូច​ជា​ការ​ច្រៀង។ ក្រៅ​ពី​ការ​សម្ដែង​ ម្មវិធី​ក៏​មាន​ការ​ដាក់​ដេញ​ថ្លៃ​វត្ថុ​អនុស្សាវរីយ​ជា​​​ច្រើន​​មុខ ដែល​វត្ថុ​ទាំង​នេះ​មាន​តម្លៃ រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ​ ។ ប្រាក់​​បាន​មក​ពី​ការ​​ដេញ​ថ្លៃ គឺ​សម្រាប់​យក​ទៅ​ជួយ​ដល់​ជន​ក្រីក្រ​ទាំង​អស់។

នៅ​មិន​ទាន់​ដឹង​ថា ទឹក​​ប្រាក់​​​ទាំង​អស់​ដែល​បាន​មក​ពី​ការ​ប្រគំតន្ត្រី​​នេះ មាន​ចំនួន​​ប៉ុន្មាន​​នៅ​ឡើយ។ តាម​គម្រោង អំណោយ​ដែល​បាន​មក​ពី​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ខាង​លើ យក​ទៅ​​ចែក​​ដល់​ប្រជាជន​ក្រីក្រ​ចំនួន​១ពាន់​គ្រួសារ នៅ​​ឯ​ស្រុកស្វាយ​អន្ទរ ខេត្ត​ព្រៃ វែង នៅ​ថ្ងៃ១២ ខែ​មីនា​ខាង​មុខ​នេះ៕

 

មើល​សម្រស់​ តារា​កូរ៉េ មក​ប្រគំតន្ត្រី​សប្បុរសធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​យប់មិញ​

 

មើល​សម្រស់​ តារា​កូរ៉េ មក​ប្រគំតន្ត្រី​សប្បុរសធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​យប់មិញ​

 

មើល​សម្រស់​ តារា​កូរ៉េ មក​ប្រគំតន្ត្រី​សប្បុរសធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​យប់មិញ​

 

មើល​សម្រស់​ តារា​កូរ៉េ មក​ប្រគំតន្ត្រី​សប្បុរសធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​យប់មិញ​

 

អត្ថបទ៖ ខុត សីហា