យុវវ័យ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​បំបាត់​ស្ត្រេស

យុវវ័យ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​បំបាត់​ស្ត្រេស

 

ការស្មុគ្រស្មាញ និងភាពតានតឹងអារម្មណ៍ ឬហៅថា ស្ត្រេស កើតមានឡើងចំពោះបុគ្គលគ្រប់រូប។ នៅពេលទទួលអាម្មណ៍តានតឹង បុគ្គលម្នាក់ៗ ត្រូវចេះកាត់បន្ថយភាពតានតឹងអារម្មណ៍ទាំងនោះ។

 

តើអ្នកដឹងអ្វីខ្លះ ពីគន្លឹះនៅក្នុងការកាត់បន្ថយភាពតានតឹងអារម្មណ៍?

 

ខាងក្រោមនេះ គឺជាបទពិសោធន៍ជាក់ស្តែងរបស់យុវវ័យនៅក្នុងការកាត់បន្ថយអារម្មណ៍តានតឹងរបស់ពួកគេ។

 

យុវវ័យ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​បំបាត់​ស្ត្រេស

រូបតំណាង

 

ស្ថិតក្នុងវ័យ ២៥ ឆ្នាំ ជាមន្ត្រីកំពុងបម្រើការងារផ្នែកនាយកដ្ឋានបុគ្គកលិក នៃក្រសួងប្រៃនីយ៍ និងទូរគមនាគន៍កម្ពុជា យុវជន សរ ឧត្តមតារា បានប្រាប់ពីបទពិសោធន៍ក្នុងការបំបាត់ភាពតានតឹង តប់ប្រមល់ នៅក្នុងអាម្មណ៍នៅពេលដែល លោកជួបប្រទះបញ្ហាមួយចំនួនដោះស្រាយមិនចេញក្នុងការងារ។

 

ដើម្បីរំសាយអារម្មណ៍ មិនល្អទាំងអស់នោះ លោកតារា បានបង្វែរអាម្មណ៍របស់ខ្លួនទៅដើរកំសាន្តតាមសួនច្បារមាត់ទន្លេ ។ ពេលខ្លះ ភាពតានតឹង និងការធុញថប់ក្នុងបរិយាកាសការងារកើតមានច្រើនពេកលោក ក៏បបួលមិត្តភក្តិ ជិះកង់លំហែរអារម្មណ៍ដើម្បីកាត់បន្ថយភាពតានតឹង ចេញពីក្នុងខ្លួន ។

 

ទន្ទឹម​នឹង​ការចែករំលែកបទពិសោធន៍ ក្នុងការបំបាត់ភាពតានតឹង តប់ប្រមល់ នៅក្នុងអាម្មណ៍នេះ ដែរ យុវជន គីរី រតនៈ មានអាយុ ២៣ ឆ្នាំ ជាបុគ្គលិកបម្រើរការងារឲ្យក្រុមហ៊ុនឯកជនមួយបានប្រាប់ថា លោកបំបាត់ភាពតានតឹងក្នុងអាម្មណ៍នៅពេលដែលមិនសប្បាយចិត្តដោយធ្វើការស្តាប់តន្ត្រីពិរោះៗ ញាក់កន្រា្តក់អាម្មណ៍ ។

 

លោកបានបន្ថែមទៀតថា គេមិនអាច នៅតែម្នាក់ឯងបានឡើយនៅពេលមិនសប្បាយចិត្ត ឬមួយ មានបញ្ហាកើតឡើង។ គេត្រូវមានមនុស្សនៅជុំវិញខ្លួនដើម្បីជួយដោះស្រាយ និងលើកទឹកចិត្តអ្នកដែលកំពុងទទួលភាពតានតឹងក្នុងអារម្មណ៍ផងដែរ ។

 

ចំណែកឯយុវតី ផាត ស្រីភ័ក្ត្រ មានអាយុ ២២ ឆ្នាំ ជាបុគ្គលិកគណនេយ្យ ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រមួយកន្លែងនៅជាយរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា កញ្ញាចូលចិត្តកាត់បន្ថយស្ត្រេស ឬភាពតានតឹងតាមរយៈការជួបជុំមិត្តភិក្តិ និយាយរឿងរ៉ាវ ដោះស្រាយបញ្ហាជុំគ្នា ដោយមិត្តភិក្តមា្នក់ៗ មានយោបល់ បន្តិចៗម្នាក់ ឲ្យគ្នាទៅវិញទៅមក រហូតអាចបំបាត់ភាពតានតឹង និងការស្មុគ្រស្មាញនៅក្នុងខ្លួន។

 

យុវតី ឃឹម លីនដា ជា ជំនួយការអ្នកបកប្រែភាសាចិន មានអាយុ ២១ ឆ្នាំ បានប្រាប់ឲ្យដឹងថា កញ្ញាជ្រើសរើសយកវិធី ហែលទឹក និងហាត់ប្រាណតាមចង្វាក់បទភ្លេង ដើមម្បីរំសាយភាពតានតឹងក្នុងអារម្មណ៍។ កញ្ញាបានលើកឡើងបន្ថែមទៀតថា ការហាត់ប្រាណ ឬ ការហែលទឹក មិនត្រឹមតែអាចកាត់បន្ថយភាពស្ត្រេសនៅក្នុងខ្លួននោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ទៅដល់សុខភាពយ៉ាងល្អថែមទៀតផង ។

 

យុវវ័យ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​បំបាត់​ស្ត្រេស

លំហាត់​ប្រាណ​​ជាផ្នែក​មួយ​បំបាត់ស្ត្រេស

 

 

ចុះអ្នកវិញ តើអ្នកជ្រើសរើសយកវិធីណាមួយដើម្បីកាត់បន្ថយស្ត្រេសរបស់អ្នក?

 

អត្ថបទ៖ CCJ