កាំភ្លើងធំ ធ្វើឲ្យ Hull City តដៃមិនរួច(មានវីដេអូ)

អង់គ្លេស៖ ក្លឹបកាំភ្លើងធំ Arsenal  នៅរាត្រីទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នេះបានធ្វើដំណើរ ទៅកាន់ពហុកីឡដ្ឋាន Kingston Communications Stadium ថែមទាំង លត់ម្ចាស់ផ្ទះមិនឲ្យតដៃរួច ដោយចាញ់ក្នុងលទ្ធផល ៤-០  នេះបើយោងតាម គេហទំព័រ BBC ចុះផ្សាយនៅព្រឹកថ្ងៃពុធទី ៩ មីនា ។

Hull City បើទោះបីជាខ្លួនជាម្ចាស់ផ្ទះមែនពិត សូម្បីតែឱកាសបំបែក ពង់មាន់របស់ក្លឹប កាំភ្លើងធំ Arsenal រកមិនបាន ត្រូវបានម្ចាស់ផ្ទះ លត់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ ក្នុងក្របខណ្ឌ FA CUP ។

រកគ្រាប់បាល់ដំបូងរបស់ក្លឹប កាំភ្លើងធំ Arsenal រកបានដោយកីឡាករ Olivier Giroud នៅនាទី៤១ និងនាទី៧២ ខណៈដែលពីរគ្រាប់ទៀត រកបានដោយកីឡាករ Theo Walcott នៅនាទី ៧៧ និង៨៩  ។

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

កាំភ្លើងធំ ធ្វើឲ្យ Hull City តដៃមិនរួច(មានវីដេអូ)