ក្រុមគ្រួសារលោកស្រី សៀង ចាន់ហេង ជីក និងស្ដារស្រះមួយ ក្នុងខេត្តកណ្ដាល ជូនពលរដ្ឋប្រើប្រាស់

ភ្នំពេញ៖ ក្រុមគ្រួសារលោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេង អភិវឌ្ឍន៏  បានជីក និងស្ដារស្រះទំហំ៧០ម៉ែត្រ គុណ៧០ម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ខ្លាត្រាំ ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្ដាល  អាចប្រើប្រាស់បានខួបប្រាំងខួបវស្សារ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកស្រី  សៀង ចាន់ហេង បានឲ្យដឹងថា " ថ្ងៃនេះថ្ងៃសិទ្ធនារីអន្តរជាតិ ដោយនាងខ្ញុំជាប់រវល់ ការងារចាំបាច់នៅអឺរ៉ុប ហើយថ្ងៃនេះដែរអ្នក ម៉ាក់របស់ខ្ញុំ រួមនឹងលោក កូណនី សុវណ្ណមុនីរ៉េត គង់ នៅកុដលេខ២៤ វត្តនាគវ័ន្ត បានប្រារព្ធពិធីក្រុង ពាលីសុំម្ចាស់ទឹក ម្ចាស់ដី ស្ថិតនៅក្នុងភូមិ ខ្លាត្រាំ ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីជីក និងស្ដារស្រះ ទឹកប្រើរួមភូមិ ទំហំ ៧០ គុណ៧០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងតំបន់នោះ មាន និងបាន ទឹកប្រើប្រាស់មិនចេះអស់ ខួបប្រាំង និងវស្សារ"៕

ក្រុមគ្រួសារលោកស្រី សៀង ចាន់ហេង ជីក និងស្ដារស្រះមួយ ក្នុងខេត្តកណ្ដាល ជូនពលរដ្ឋប្រើប្រាស់

  • ក្រុមគ្រួសារលោកស្រី សៀង ចាន់ហេង ជីក និងស្ដារស្រះមួយ ក្នុងខេត្តកណ្ដាល ជូនពលរដ្ឋប្រើប្រាស់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/09  Category:ក្នុងស្រុក