(វគ្គ២១) រឿងពិត CNRP «លោក កឹម សុខា បន្តហៅស្រីក្មេងឈ្មោះ ចិន ទៅដេកសប្បាយជាមួយគ្នា នៅខេត្តស្វាយរៀង ទៀត»

រឿងអាស្រូវ កឹម សុខា វគ្គ២១

រឿងអាស្រូវ កឹម សុខា វគ្គ២១លោក កឹម សុខា បន្តហៅស្រីក្មេងឈ្មោះ ចិន ទៅដេកសប្បាយជាមួយគ្នា នៅខេត្តស្វាយរៀងទៀត! (សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣) តើនេះឬជាអ្នកនយោបាយថ្លៃថ្នូរ បើលោក កឹម សុខា ពីមួយថ្ងៃទៅមួយថ្ងៃ ពីខេត្តមួយទៅខេត្តមួយ ទូរស័ព្ទឲ្យស្រីស្នេហ៍ឡើងពីភ្នំពេញ ទៅដេករួមរ័ក្សជាមួយគាត់ស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែងបែបនេះ?កាលពីក្នុងវគ្គទី២០ បើប្អូនបានដឹង និងស្តាប់ឮហើយថា លោក កឹម សុខា បានទូរស័ព្ទឲ្យស្រីក្មេងឈ្មោះ អាចិន ឡើងពីភ្នំពេញទៅដេកជាមួយគាត់នៅឯខេត្តកំពង់ចាម អីឡូវតាមរយៈសំឡេងឆ្លើយឆ្លងគ្នានេះ គឺលោក កឹម សុខា បានឲ្យអាចិនធ្វើដំណើរពីភ្នំពេញ ដើម្បីទៅដេកជាមួយគាត់នៅខេត្តស្វាយរៀងទៀត។ នេះហើយដែលគេហៅថា បុរសល្មោភកាម ញៀននឹងស្រីក្មេង។ តើត្រង់ណាដែលថា លោក កឹម សុខា គិតពីបញ្ហាជាតិ គិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ? តើសកម្មជនរបស់គណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងជាប់ពន្ធនាគារឈឺចាប់ដែរឬទេ នៅពេលអាថ៌កំបាំងអំពីរឿងអាស្រូវរបស់លោក កឹម សុខា ត្រូវបានលាតត្រដាងច្រើនរឿងបែបនេះ?បងប្អូនសកកម្មទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំពិតជាអាណិតទឹកចិត្តបងប្អូន លោកយាយ លោកតា លោកអុំ មាមីង ក្មួយៗខ្លាំងណាស់ ដែលបានចាញ់បោកអ្នកនយោបាយ កឹម សុខា ដូចជារូបខ្ញុំដែរនាពេលកន្លងមក។ ខ្ញុំគិតថា បងប្អូនខ្លះប្រាកដជាមិនបានដឹងសោះឡើយ គឺនៅពេលមុនបើកយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ ដោយបងប្អូនយល់ថា បុគ្គល កឹម សុខា ស្អាតស្អំ និងអ្នកខ្លះរហូតលក់មាន់ទា ឆ្កែ ឆ្មា ដើម្បីជួយបក្ស ប៉ុន្តែ មេបក្សវិញ បែរជាប្រព្រឹត្តក្បត់ឆន្ទៈបងប្អូន ដោយគាត់គិតតែពីការសប្បាយ និងចាយលុយជំនួយពីក្នុង និងក្រៅប្រទេស ដើម្បីកំដរកាមគុណរបស់គាត់តែប៉ុណ្ណោះ។ដើម្បីបញ្ជាក់ការពិតឲ្យកាន់តែច្បាស់ទៀតនោះ ខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេង នៃការទាក់ទងគ្នារវាង លោក កឹម សុខា ទៅស្រីក្មេងអាចិន ឲ្យនាងឡើងពីភ្នំពេញ ទៅដេករួមរ័ក្សជាមួយគ្នានៅសណ្ឋាគារ « មហាលាភផ្លាទេវី» បន្ទប់លេខ ២១២ ដែលស្ថិតនៅក្នុងខេត្តស្វាយរៀង នោះបងប្អូននឹងបានជ្រាបច្បាស់ពីមារយាទអាក្រក់របស់លោក កឹម សុខា ជាក់ជាពុំខាន ។នៅពេលដែលបងប្អូនបានស្តាប់សំឡេងរបស់លោក កឹម សុខា នៅក្នុងវគ្គនេះ នឹងដឹងថា លោក កឹម សុខា ដូចជាមានអាការ ឈឺបំពង់ក ស្អកក អស់កម្លាំង ប៉ុន្តែវាមិនមែនជាបញ្ហា ទោះជាអស់កម្លាំង ឬឈឺកនិយាយមិនចង់ចេញក៏ដោយ ក៏លោក កឹម សុខា នៅតែមិនឲ្យខកខានការរួមរ័ក្សដែរ។ តើលោក កឹម សុខា មានបានគិតបន្តិចខ្លះទេអំពីតម្លៃរបស់ស្ត្រីខ្មែរ? តើកូនអ្នកស្រុក អ្នកស្រែ អ្នកចម្ការប៉ុន្មាននាក់ទៅដែលត្រូវចាញ់បោក អស់ខ្លួនប្រាណ ដើម្បីបំរើការសប្បាយរបស់លោក កឹម សុខា? ថ្ងៃនេះខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា និយាយតាមទូរស័ព្ទ ជាមួយស្រីក្មេង ឈ្មោះ ចិន ដូចតទៅ៖ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013សម្លេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោកកឹម សុខា ជាមួយស្រីឈ្មោះ ចិន (ជាស្រីម៉ាស្សា នៅ កន្លែង ឈ្មោះប៉ារ៉ាឌី នៅក្រោយមន្ទីរអប់រំរាជធានីភ្នំពេញ) អំពីការណាត់ជួបគ្នានៅសណ្ឋាគារ នៅជិតផ្សារទីរួម ខេត្ត (ស្វាយរៀង)។កឹម សុខា៖ ឆ្លងសាឡាង (អ្នកលឿង) ហើយឬនៅ? ចិន៖ ហួសសាឡាងយូរហើយ។ ហ្នឹង ហើយ អូខេ ចាំមកដល់ខេត្ត (ស្វាយរៀង) ចាំមកដល់ ជិតផ្សារមកព្រោះសណ្ឋាគារនៅជិតផ្សារទីរួម ខេត្ត (ស្វាយរៀង)ហ្នឹង ប្រាប់គេមក ជិតផ្សារ មក។ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013 សម្លេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោកកឹម សុខា ជាមួយស្រីម៉ាស្សាឈ្មោះចិន អំពីឈ្មោះ សណ្ឋាគារ “មហាលាភ ផល្លាទេវី” បន្ទប់លេខ 212កឹម សុខា៖ ផ្ទះសំណាក់ឈ្មោះមហាលាភផល្លាទេវី។ ចិន៖ អូ! វែងម៉្លេះ។ កឹម សុខា៖ បន្ទប់212 ហើយសោរខ្ញុំផ្ញើនៅគេខាងក្រោម ហើយមកដល់សួររកយកខ្លួនឯងទៅ។ ចិន៖ ឈ្មោះអីគេ ម្តងទៀតមើល? កឹម សុខា៖ មហាលាភផល្លាទេវី អញ្ចឹងចាំតែប៉ុណ្ណឹងបានហើយ ផ្ទះសំណាក់នៅជិ តផ្សារ បន្ទប់លេខ 212។សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា ជាមួយស្រីក្មេង អាចិន ណាត់គ្នាដេកនៅអូតែលមួយក្នុងខេត្តស្វាយរៀងដូចទៅ៖

Posted by រឿងពិត CNRP on Tuesday, March 8, 2016