អត្ថប្រយោជន៍ នៃពិធីបុណ្យទន្លេ

កំពង់ចាម៖ ពិធីបុណ្យទន្លេ ដែលប្រារព្ធ ធ្វើរយៈពេល៣ថ្ងៃ ដែលនិងប្រព្រឹត្តទៅ នៅថ្ងៃទី១១.១២.១៣ ខែមិនា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម បានខិតជិតមកដល់ហើយ ។ពិធីបុណ្យនេះ ទើបតែមានជាលើកទី២ បន្ទាប់ពីធ្វើលើកទី១ នៅខេត្តក្រចេះនោះ គេសង្កេតឃើញ ក្រុមអាជ្ញាធរខេត្តកំពង់ចាម  បានរៀបចំតុបតែងលំអរសោ
ភ័ណភាពក្នុងក្រុង កំពង់ចាមដូចជាផ្លូវ សួនច្បា បានតុបតែងដោយភ្លើងចម្រុះពណ៌ យ៉ាងស្រស់បំព្រង ជាងនោះទៅទៀត អាជ្ញាធរបាន ត្រៀមកម្លាំងប្រដាប់អាវុធ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកំសាន្ត នៅក្នុងពិធិបុណ្យទន្លេ នេះផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេនេះ គឺធ្វើឡើងកម្រិតថ្នាក់ជាតិ ដោយមានការសហការខេត្តពីរ គឺខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ។ បុណ្យទន្លេនេះ ផងដែរ ប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់គុណ បំណាច់របស់ទន្លេមេគង្គ ដែលនាំមកនូវសារៈប្រយោជន៍ ជាច្រើន ដូចជានាំទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ និងបាននាំនូវដីល្បាប់ ដែលមានជីវជាតិសម្រាប់ ធ្វើកសិកម្មជាដើម។

អភិបាលរង ខេត្តកំពង់ចាម លោក ជឹម លាវ ធ្លាប់ប្រាប់អ្នកកាសែតថា ពិធីបុណ្យទន្លេនេះ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានរៀបចំតុបតែងខេត្តនេះ អោយបានស្អាតដូចជាកូនក្រមុំ ទេសចរណ៍មួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកមកទស្សនា ក៏ដូចជាទាក់ទាញអ្នកវិនិយោគទុនគ្រប់ទិសទី បានស្គាល់ខេត្តនេះកាន់តែច្បាស់ ។ហើយភាពស្អាតរបស់ខេត្តកំពង់ចាមនេះ មិនសម្រាប់តែថ្ងៃបុណ្យទន្លេនេះទេ គឺស្អាតរហូតទុកសម្រាប់ប្រឡងប្រណាំង ទីក្រុងស្អាត ទូទាំងប្រទេសផងដែរ។

អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងដែរថា ក្នុងពិធីបុណ្យទន្លេនេះ បានល្បែងកំសាន្តជាច្រើនប្រភេទ ទាំងនៅលើផ្ទៃទឹក និងលើគោក ។កីឡាលើផ្ទៃទឹកមានដូចជា កីឡាជិះស្គី មនុស្សហោះលើទឹក ឆ័ត្រយោង និងកីឡាប្រណាំងទូក ក្រៅពីនោះ នៅលើគោកមានកីឡា ប្រដាល់ក្បាច់គុណបុរាណខ្មែរ. បោកចំបាប់. លេងអុក. ទាត់សី .និងការប្រគុំដន្ត្រី។ម្យ៉ាងវិញទៀត ក្នុងពិធីបុណ្យនេះ មានស្តង់លក់ទំនិញប្រមាណជា៥០០ស្តង់ ដែលជាចំនួនស្តង់លក់ទំនិញយ៉ាងច្រើ នដែលមិនធ្លាប់មានក្នុងពិធី តាំងពិពណ៌លក់ទំនិញ ក្នុងខេត្តនេះនាពេលកន្លងមក។ ហើយស្តង់លក់ទំនិញមួយចំនួន ដែលតាំងផលិតផលនាំមកពី ប្រទេសថៃ បានដំណើរការលក់ រយៈពេល៣ថ្ងៃមកហើយ មុនពេលថ្ងៃប្រារព្ធពិធី ចូលមកដល់នោះ៕

អត្ថប្រយោជន៍ នៃពិធីបុណ្យទន្លេ

អត្ថប្រយោជន៍ នៃពិធីបុណ្យទន្លេ

អត្ថប្រយោជន៍ នៃពិធីបុណ្យទន្លេ

អត្ថប្រយោជន៍ នៃពិធីបុណ្យទន្លេ