គណៈកម្មការអឺរ៉ុប ចេញសេចក្តីថ្លែង ការណ៍រួមស្តី ពីទិវាសិទ្ធិនារី អន្តរជាតិ

ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ គណៈកម្មការអឺរ៉ុប ដែលចេញផ្សាយនៅថ្ងៃទី៨ ខែ មីនា ឆ្នាំ២០១៦ បានចេញសេចក្តីថ្លែងការណ៍ រួមស្តីពីទិវាសិទ្ធិនារី អន្តរជាតិ និងអបអរដល់តួនាទី របស់ពួកគេ នៅក្នុងសង្គម ការងារ គ្រួសារ និងជីវភាពរស់នៅ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា "ចាប់តាំងពីការ ចាប់ផ្តើមយ៉ាងខ្លាំងនៃ គម្រោងអឺរ៉ុបរបស់យើង សហភាពអឺរ៉ុបត្រូវបាន ប្តេជ្ញាចិត្ត ដើម្បីសម្រេច បាននូវសមភាពយេនឌ័រ ក្នុងព្រំដែនទាំងពីរ និងទូទាំងពិភពលោក"។  "យើងមានមោទនភាព ចំពោះអ្វីដែលយើងបាន សម្រេច រហូតមកដល់ ពេលនេះ ស្ត្រីកាន់តែច្រើនទាំង នៅក្នុង សហភាពអឺរ៉ុប និងលើសពីនេះ មានឱកាសស្មើគ្នា នៅក្នុងពិភពនៃការងារ ដោយមានសិទ្ធប្រកប មុខជំនួញ ចូលរួមក្នុងរបប នយោបាយ និងទទួលបានការអបរំ ស្មើនឹងបុរស" ។

ប្រភពដដែល បន្តថា វាជាការសំខាន់ដែលអឺរ៉ុប បន្ដកិច្ចខិតខំប្រឹងប្រែង របស់យើង ដើម្បីរួមបញ្ចូលសមភាព សម្រាប់ស្ត្រីនិងបុរស។ ជាមធ្យមស្ត្រីបានខាត់បង់ រហូតដល់ទៅ១៦ ភាគរយក្នុងវិស័យការងារ ។

សហភាពអឺរ៉ុប បានខិតខំឥតឈប់ឈរ លើការរើសអើងភេទ និង អំពើហិង្សា។ ច្បាប់ថ្មីរបស់ សហភាពអឺរ៉ុប ត្រូវបានជួយសង្រោះ ដល់ជនរងគ្រោះ ពីការជួញដូរមនុស្ស  និងលើកកំពស់ឲ្យស្ត្រី ទទួលបានសិទ្ធព្យាបាល និងថែរក្សាស្មើនិងបុរស ។

ផ្តួចផ្តើមនៅឆ្នាំនេះសហភាពអឺរ៉ុប នឹងរួមបញ្ចូលនូវការ ដោះស្រាយតុល្យភាព ជីវិតការងារ របស់ឪពុកម្តាយ និងការចូលរួមរបស់ស្ត្រី នៅក្នុងទីផ្សារការងារ។ គណៈកម្មការនេះបានដាក់សំណើផ្តល់ សច្ចាប័នលើអនុសញ្ញា ទីក្រុងអ៊ីស្តង់ប៊ុល ទៅលើការប្រយុទ្ធ ប្រឆាំងនឹងអំពើហិង្សា លើស្ត្រីហើយ ជាសញ្ញាយ៉ាងច្បាស់ថា ឥឡូវនេះគឺជាពេលវេលា ដើម្បីបង្កើនសកម្មភាព រួមរបស់យើង។ ក្នុងនោះ សហភាពអឺរ៉ុប ក៏បានប្តេជ្ញាចិត្ត នឹងបន្តគោលដៅ ដោយបង្ហាញពីរបៀបវារៈ របស់ខ្លួនដល់ឆ្នាំ២០៣០ និង គោលដៅអភិវឌ្ឍន៍ ប្រកបដោយ និរន្តរភាពរបស់ខ្លួន ដែលរួមបញ្ចូលទាំង ការប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញ សមភាពយេនឌ័រ និងការផ្តល់អំណាច ដល់ស្រ្តី និងក្មេងស្រី នៅជុំវិញពិភពលោក ផងដែរ។

ក្នុងការសង្គ្រោះបន្ទាន់មនុស្សរួមបញ្ចូល ទាំងវិបត្តិជនភៀសខ្លួន នាពេលបច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានខិតខំ ដើម្បីធានាផ្តល់ជំនួយមនុស្សធម៌ ជាពិសេសនៅក្នុងភាព ងាយរងគ្រោះរបស់ ស្ត្រីចំណាកស្រុក។

គណៈកម្មការអឺរ៉ុប កំពុងចាត់វិធានការដើម្បី ផ្ដល់អំណាចដល់ស្ត្រី ដើម្បីប្រយុទ្ធប្រឆាំង ដើម្បីសិទ្ធិ និងសិទ្ធិស្មើគ្នា របស់ពួកគេដើម្បី ធនធានសេដ្ឋកិច្ច របស់ពួកគេ និងដើម្បីដោះស្រាយនូវ រាល់ទម្រង់ទាំងអស់ នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី ជាពិសេសការជួញដូរផ្លូវភេទ ការបៀតបៀន ប្រដាប់បន្តពូជស្ត្រីឬ ការបង្ខំឱ្យរៀបការ។

ស្ត្រីជាភ្នាក់ងារសំខាន់ និងជាយន្តការនៃ ការអភិវឌ្ឍ ប្រកបដោយ និរន្តរភាព និងសន្តិភាពមានតួនាទី យ៉ាងសំខាន់ ក្នុងពិភពលោក៕

គណៈកម្មការអឺរ៉ុប ចេញសេចក្តីថ្លែង ការណ៍រួមស្តី ពីទិវាសិទ្ធិនារី អន្តរជាតិ