សត្វខ្ទីងមួយក្បាលងាប់ នៅស្រុកកោះញែក សង្ស័យមន្រ្តីយោធា ជាអ្នកបាញ់សម្លាប់

មណ្ឌលគិរីៈ សត្វខ្ទីងជំទង់មួយក្បាលត្រូវបានក្រុមមន្រ្តី ព្រៃការពារមណ្ឌលគិរី ល្បាតប្រទះឃើញងាប់ កណ្តាលព្រៃក្នុងតំបន់ ព្រៃការពារមណ្ឌលគិរី ត្រង់ចំណុចអូរផ្លាយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ សង្ស័យការស្លាប់សត្វ កម្រខាងលើនេះគឺ ដោយសារការបាញ់សម្លាប់ ដោយសារគ្រាប់កាំភ្លើង។

លោក កែវ សុភ៌ អនុប្រធានព្រៃការពារ មណ្ឌលគិរី បានថ្លែងប្រាប់ នៅព្រឹកម៉ិញនេះថា លោកមានការសោកស្តាយ ជាខ្លាំងបំផុត នៅពេលដែលសត្វកម្រនេះ ត្រូវបានគេបាញ់សម្លាប់ ជាបន្តបន្ទាប់យ៉ាងនេះ ហើយករណីនេះ ត្រូវបានមន្រ្តីព្រៃការពារ មណ្ឌលគិរី ដាក់ការសង្ស័យថា ការបាញ់សម្លាប់ សត្វកម្រនេះ គឺក្រុមយោធាក្នុង កងអនុសេនាធំទី៣ (គ៣) ស្រុកកោះញែក ជាអ្នកបាញ់ប្រហារ ព្រោះសត្វដែលគេ បាញ់សម្លាប់នោះ ត្រូវបានគេឃើញក្រុមយោធា នោះកំពុងដាក់ហាល ព្រោងព្រាតនៅទីនោះ។ លោក មូល ផាត ប្រធានអង្ការ

wwf ប្រចាំខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៦ នេះថា ការបាញ់សម្លាប់ សត្វខ្ទីង ដែលជាប្រភេទសត្វ កម្រនៅមណ្ឌលគិរីគឺ កំពុងឈានទៅរកការ បាត់បង់សត្វព្រៃបណ្តើរៗហើយ ។ លោកបានអំពាវនាវស្នើរ ឱ្យអាជ្ញាធរមានសមត្ថកិច្ច ទូទាំងខេត្តជួយ បង្កើនវិធានការ ក្នុងការជួយទប់ស្កាត់ ដល់មន្រ្តីកងកំលាំង ក្នុងអ្គភាពមួយចំនួន ដែលកំពុងប្រើប្រាស់អាវុធ ក្នុងការបាញ់សម្លាប់ សត្វព្រៃដ៍កម្រនេះ ថែរក្សាឱ្យបាននូវ ប្រភេទសត្វព្រៃតូច ធំក្នុងតំបន់នេះព្រោះ បច្ចុប្បន្ននេះ មណ្ឌលគិរីកំពុងមានការចាប់អារម្ភ យ៉ាងខ្លាំងអំពីវិស័យ ធនធានធម្មជាតិព្រៃឈើ សត្វព្រៃដើម្បីបង្ហាញ លើឆាកជាតិ និងអន្តរជាតិ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយ ឆ្លងព័ត៌មានយើង នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៦ នេះឱ្យដឹងថា ក្នុងករណីមានការ បាញ់សម្លាប់សត្វខ្ទីង ខាងលើនេះ លោកនឹងស្នើរ ឱ្យប្រធានអង្គភាព ប្រដាប់អាវុធទូទាំង ខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាជួយ ស្រាវជ្រាវរកឱ្យឃើញ អ្នកជាប់ពាក់ព័ន្ធ និងការបាញ់សម្លាប់ សត្វខ្ទីងនេះ ដើម្បីប្រគល់ខ្លួនឱ្យ អយ្យការចាត់ការតាម ផ្លូវច្បាប់ឱ្យខាងតែបាន៕

សត្វខ្ទីងមួយក្បាលងាប់ នៅស្រុកកោះញែក សង្ស័យមន្រ្តីយោធា ជាអ្នកបាញ់សម្លាប់

សត្វខ្ទីងមួយក្បាលងាប់ នៅស្រុកកោះញែក សង្ស័យមន្រ្តីយោធា ជាអ្នកបាញ់សម្លាប់