ម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គ​ណះ​ប្រតិភូ​ជាន់​ទៅ​ ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សា​ធារ​ ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ រយះពេល​ពីរ​ថ្ងៃ​

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​​ទៅ​​បំពេញ​ទស្សនកិច្ចការងារ​នៅ​សា​ធារ​​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ រយៈពេល​ពីរ​ថ្ងៃ គឺចាប់ពី​ថ្ងៃទី​១២ដល់​ថ្ងៃទី​១៣​ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​ការអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នេះ គឺ​តាម​ការ​​អញ្ជើញរបស់លោក ថង​ស៊ី​ង ថាំ​ម៉ា​វង្ស នាយករដ្ឋមន្ត្រី​នៃ​សាធារណ​​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ ។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិ​​ការ​អន្តរជាតិដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​៩ ខែមីនា​បានអោយ​​ដឹងថា ​គណៈប្រតិភូអមដំណើរ​រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ ប្រធានព្រឹទ្ធសភាលោក​ឧបនាយក​​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​​ការបរទេសនិង​សហ​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អានរដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​​មន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់រដ្ឋមន្ត្រី​​ក្រសួងការពារជាតិ និង​សមាជិក​ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្រសួងការបរទេស​បាន​អោយដឹងទៀតថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​ជួប​​ពិភាក្សា​ទ្វេភាគីជាមួយ​លោក​ថង​ស៊ី​ង ថាំ​ម៉ា​វង្ស នាយករដ្ឋមន្ត្រី​ន​សាធារណ​​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ ៕​