កុមារ ៣ នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​នាំគ្នា​ចុះ​ងូតទឹក​ប្រឡាយ​

6 Videos

​មាន​សោកនាដកម្ម​មួយ ដែល​បណ្តាល​ឲ្យ​កុមារា​បីនាក់​បាន​លង់ទឹក​ស្លាប់ ក្នុងចំណោម​ពួកគេ​បួន​នាក់ បាននាំគ្នា​ទៅ​ចុះ​ងូតទឹក​ប្រឡាយ​លេង ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ ថ្ញៃ​ទី ៨ ខែ មីនា ឆ្នាំ ២០១៦ វេលា​ថ្ងៃត្រង់ ស្ថិតនៅ ចំណុច​ភូមិ ស្មោង​ខាងជើង ឃុំ ស្មោង ស្រុក​កំចាយមា ខេត្តព្រៃវែង ។​

កុមារ ៣ នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​នាំគ្នា​ចុះ​ងូតទឹក​ប្រឡាយ​

M88

កុមារា​ដែល​ស្លាប់​ទី​១ មានឈ្មោះ អោម នេ​ត អាយុ ៨ ឆ្នាំ ភេទ​ប្រុស កុមារា​រង​​គ្រោះ​ទី​2 មានឈ្មោះ សុខ វៀន អាយុ 8 ឆ្នាំ និង កុមា​រងគ្រោះ​ទី​៣ មានឈ្មោះ ទោង តូ អាយុ ៧ ឆ្នាំ ភេទ​ប្រុស ពួកគេ​ទាំងបី​នាក់​រស់នៅ ភូមិ​ពាន​ភ្លើង ឃុំ​ស្មោង​ខាងជើង ស្រុក កំចាយមា ខេត្តព្រៃវែង ។ ពេល​លង់ទឹក​ស្លាប់​ភ្លាម​មាន​កុមារ​ម្នាក់ ឈ្មោះ អោម ថា​រ៉ូ បាន​រត់​មក​ប្រាប់ ថា មាន​គេ​លួង​ទឹក​ក្នុង​ប្រឡាយ ហើយ​ចាស់ៗ​ក៏​រត់ ទៅដល់ ឃើញ​កុមារា​ស្លាប់​ទាំងបី​នាក់​ទៅហើយ ។​

កុមារ ៣ នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​នាំគ្នា​ចុះ​ងូតទឹក​ប្រឡាយ​

​លោក យាយ​របស់​ក្មេងរងគ្រោះ មានឈ្មោះ ថោ ថុ​ន អាយុ ៦៨ ឆ្នាំ មុខរបរ ដើរ​រើស គួរ​ស្រូវ បាន​ឲ្យ ដឹងថា គាត់​ដើ​រើស គួរ​ស្រូវ ដើម្បី​យកមក​ចិញ្ចឹម ចៅប្រុស ស្រី ចំនួន​បីនាក់ តែ​ឥលូវ​នេះ​មិនគួរ ណា ចៅ​របស់គាត់​ជួប​គ្រោះថ្នាក់​បែបនេះ​សោះ ហើយ​គាត់​បាន​ស្នើសុំ​ឲ្យ អជ្ញាធរ នឹង អង្គការ ជួយ ឧបត្ថម្ភ ដល់​រូបគាត់​ផង ព្រោះ​គ្រួសារ​របស់គាត់​ក្រីក្រ​ខ្លាំងណាស់ ៕ សុថា​ត់​