ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង​ ៖​ អគ្គិ​ភ័យ​​​​បាន​បំផ្លាញ​​ផ្ទះ​ប្រជា​ពលរ​ដ្ន​អស់​មួយ​ខ្នង​ដោយសារ​តែ​​ម្ចាស់ផ្ទះ​ធ្វេស​ប្រហែស​​ដាំទឹក​ផឹក​ហើយ​ចូល​ទៅ​ដេក​ពុំ​បាន​ពន្លត់​រងើកភ្លើង​ដែល​នៅ​សល់​​​​បណ្តាល​​ឲ្យ​ឆេះ​​​ផ្ទះទើប​​​ភ្ញាក់​ដឹងខ្លួន​ ក៏​ស្រែក​ឆោឡោ​ហៅ​អ្នក​ជិត​ខាង​​ឲ្យ​ជួយ​ពន្លត់​ អ្នក​​ភូមិ​ក៏​បាន​​នាំ​គ្នា​មក​ជួយ​​ពន្លត់​​ ​​ក៍​នៅ​តែ​​​មិន​អាច​ជួយ​ពន្លត់​បាន​​ ​ដោយ​សារ​តែ​ភ្លើង​​​ឆេះ​ពេញ​ក្រមុំ​​​ទៅ​ហើយ​ ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៨​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​អ​ន្សោ​ង ​ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាស​ហែក ​។

​មន្ត្រី​​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក​បានឱ្យ​​ដឹង​ថា ​ម្ចាស់ផ្ទះ​​ឈ្មោះ​ វ៉ា​ន់ នី​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​ ។ ហើយ​ផ្ទះ​ដែល​ភ្លើង​ឆេះ​អស់​នេះ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​៥​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់ស័ង្កសី ​ជញ្ជាំង​ស្លឹក ​។ រីឯ​សម្ភា​រខូចខាត​ រួម​មាន​ អង្ក​រ៩តៅ​ មាស​​ទម្ងន់​១​ជី​ ប្រាក់​​ខ្មែរ​១​លាន​រៀល​ និង​ខោអាវ​មួយ​ចំនួន អត្តសញ្ញាណ​ប័​ណ្ណ សៀវភៅ​គ្រួសារ​ និង​សំបុត្រ​កំណើត​ ។

សមត្ថកិច្ច​បាន​បន្ត​​​ថា​ ​សំណាង​ហើយ​ដែល​ភ្លើង​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ​ជា​ពិសេស​មិន​បណ្តាល​មាន​មនុស្ស​ស្លាប់​ ឬ​រង​របួស ​៕​