ហង្ស ម៉ា​រី​នី តារា​ស្រី​ល្បី​រឿង​ធម៌អាថ៌ (​មាន​វីដេអូ​)

6 Videos

​អតីត Freshie girl និង ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព ហើយ​ឡើង​កូដ​ជាតា​រា​ជួរមុខ​តាមរយៈ​កម្មវិធី​​សប្បុរសធម៌​ផ្សេងៗ ហង្ស ម៉ា​រី​នី ដែលមាន​អ្នកគាំទ្រ​ច្រើន​នៅលើ​បណ្ដាញ​សង្គម Facebook ហើយក៏​ត្រូវបាន​មហាជន​ទូទៅ​តែង​ហៅថា​ជានា​រី​ស្រគត់ស្រគំ​ផង​នោះ ពេលនេះ​នាង​បានចេញ​វីដេអូ​ខ្លី​និយាយ​ពី សីលប្រាំ ដើម្បី​ចែកជូន​បណ្ដា​អ្នកគាំទ្រ​បាន​សណ្ដាប់​ទុកជា​គ្រឿង​ដាស់តឿន​ស្មារតី ។​

ហង្ស ម៉ា​រី​នី តារា​ស្រី​ល្បី​រឿង​ធម៌អាថ៌ (​មាន​វីដេអូ​)

M88

​ថ្មីៗ​នេះ នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទាល់ នាង​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ សូត្រ​ពី​សីលប្រាំ ជា​ពាក្យ​កំណាព្យ ដែល​មានន័យ​ខ្លឹមសារ​បង្ហាញ​ពី​សីលប្រាំ​នោះ មានដូចជា ១ មិន​ប្រហា​ជីវិត​មនុស្ស​សត្វ ២ មិន​លួច​ប្លន់​ទ្រព្យសម្បត្តិ ៣ មិន​ស្កាត់​ឱ្យ​ខុស​ក្នុង​កាម ៤ មិន​ពោល​ពាក្យ​អាក្រក់ ៥ មិន​វក់​នឹង​គ្រឿងញៀន​ញ៉ាម មានដូចជា​ស្រា​ជាដើម ។​

ហង្ស ម៉ា​រី​នី តារា​ស្រី​ល្បី​រឿង​ធម៌អាថ៌ (​មាន​វីដេអូ​)

​ហង្ស ម៉ា​រី​នី មិន​ត្រឹមតែ​ជា​ស្រី​ស្អាត​សម្រស់​ធម្មជាតិ លេចធ្លោ​ខ្លាំង​ក្នុង​រឿង​សីល​ទាន​ជួយ​ជ្រោមជ្រែង​ដល់​អ្នក កម្សត់​អត់ឃ្លាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​គឺជា​តារា​ស្រី​មួយ​ដួង​ដែល​ទស្សនិកជន​ចាត់ទុកថា ជា​តារា​ស្រី​វ័យក្មេង​ដែល មិន​ធ្លាប់​ជួប​ប្រសព្វ​រឿងអាស្រូវ​ស្នេហា​ក្រៅ​តម្រា​ផ្ដេសផ្ដាស់ និង ជា​តារា​ស្រី​ដែល​តែងតែ​ស្លៀកពាក់​បា​នស​ម្យ​រម មិន​ឆើតឆាយ​លេច​លើ​លេច​ក្រោម​ដូចជា​តារា​ស្រី​មួយចំនួន​នោះឡើយ ហើយ​កន្លងមក​ក៏ត្រូវ​បាន​គេ​ដាក់​ងារ​ថា «​រាជ​នី​នៃ​សប្បុរស​» ផងដែរ ៕ ភូមិន្ទ​

ហង្ស ម៉ា​រី​នី តារា​ស្រី​ល្បី​រឿង​ធម៌អាថ៌ (​មាន​វីដេអូ​)ហង្ស ម៉ា​រី​នី តារា​ស្រី​ល្បី​រឿង​ធម៌អាថ៌ (​មាន​វីដេអូ​)

សីល5 just want to share with all of u .

Posted by Mariny Hang on Sunday, March 6, 2016