​​ប្រណាំង​កង់​​​ ៤ ​​កំណាត់​ផ្លូវ ​​ទាំង​​​​​ពីរ​ភេទ​​​​​​រង្វាន់​សរុប​ ៤​លាន ៦ សែន​រៀល

​ព្រឹត្តិការណ៍​ប្រណាំង​កង់​វាល​រាប​​ ៤​កំណាត់​ផ្លូវ​​ បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​​ថ្ងៃ​ទី៧ ​ខែ​មីនា ឆ្នាំ​២០១៦ ​ក្នុង​នោះ​​អ្នក​ឈ្នះ​រង្វាន់​ទាំង​​ពីរ​ភេទ​ បុរស ​និង​នារី​​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​​ ៤លាន ៦​សែន​រៀល ( ៤,៦០០,០០០៛)។

 ​​ប្រណាំង​កង់​​​ ៤ ​​កំណាត់​ផ្លូវ ​​ទាំង​​​​​ពីរ​ភេទ​​​​​​រង្វាន់​សរុប​ ៤​លាន ៦ សែន​រៀលពិធី​ទទួលរង្វាន់​ផ្នែក​បុរស​

 

​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​​រយៈ​ពេល​ចំនួន ៣​ថ្ងៃ​ពេញ​​ក៏​បាន​រក​ឃើញ​អ្នក​​ខ្លាំង​ចាប់​ពី​លេខ ១​ដល់​លេខ ៥​ផ្នែក​បុរស​ និង ​ចំណាត់​ថ្នាក់​ពី​លេខ ១​ដល់​លេខ ៤​ផ្នែកនារី​។  ផ្នែក​បុរស​អ្នក​ឈ្នះ​​ជើង​ឯក​ទទួល​បាន​ប្រាក់​ ១លាន​រៀល ជើង​ឯក​រង​ទទួល​បាន​ប្រាក់ ៦០​ ម៉ឺន​រៀល ចំណាត់​ថ្នាក់​លេខ ៣​ទទួល​បាន ៤០​​ម៉ឺន​រៀល​លេខ ៤​ និង​លេខ ៥​​ទទួល​បាន​ប្រាក់​ម្នាក់ ២០​ម៉ឺន​រៀល។ ​ស្រប​ពេល​ផ្នែក​​នារី​ចំនួន ៤​ចំណាត់​ថ្នាក់​ ទទួល​ប្រាក់​រង្វាន់​ដូច​បុរស​ពី​លេខ ១​ដល់​លេខ​ ៤​​ដែរ ​ដូច​នេះ​ប្រាក់​រង្វាន់​សរុប​ចំនួន ​៤លាន​៦​សែន​រៀល​( ៤,៦០០,០០០)។

 

​ដំបូ​ង​ឡើយ​ ​ព្រឹត្តិការណ៍​ខាង​លើ​ត្រូវ​បាន​កំណត់​​​​ប្រកួត​ចំនួន ៤​ថ្ងៃ​គឺ​​​ពី​ថ្ងៃ​ទី៤ ​​​ដល់​​​ទី៨​ ​ខែ​មីនា ឆ្នាំ​២០១៦ ​និង​មាន​ ៥​កំណាត់​ផ្លូវ​​​ ដែល​ឆ្លង​កាត់​​​ខេត្ត​ចំនួន ៥​រួម​មាន​ខេត្ត​កំពង់​ចាម ខេត្ត​ត្បូង​ឃ្មុំ ​ព្រៃវែង ស្វាយរៀង ​​និង​​​ខេត្ត​កណ្ដាល ​មាន​ចម្ងាយ​សរុប​ ៤៧០​គីឡូម៉ែត្រ។ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​កាត់​ចោល​មួយ​ខេត្ត​​​គឺ​សល់​តែ​ខេត្ត​ចំនួន ៤​​​ទើប​សម្រេច​បញ្ចប់​ត្រឹម​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៦ ​វិញ៕

 

 ​​ប្រណាំង​កង់​​​ ៤ ​​កំណាត់​ផ្លូវ ​​ទាំង​​​​​ពីរ​ភេទ​​​​​​រង្វាន់​សរុប​ ៤​លាន ៦ សែន​រៀលពិធី​ទទួល​រង្វាន់​ផ្នែក​នារី

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​