Barcelona សហការ​ជាមួយ​ធនាគារ SHB នៅកម្ពុជា ឡាវ និង​វៀតណាម

ក្លឹប​ FC Barcelona បាន​ប្រកាស​ចាប់​ដៃ​គូ​សហការ​ជាមួយ​ធនាគារឯក​ជន​​​វៀតណាម​ Joint Stock Bank ឬ​ហៅ​ថា “SHB” ​ដែល​មាន​​ទីតាំង​នៅ​​៣​ប្រទេស​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ ប្រទេស​វៀតណាម ឡាវ​ និង​កម្ពុជា​។

 

Barcelona សហការ​ជាមួយ​ធនាគារ SHB នៅកម្ពុជា ឡាវ និង​វៀតណាម

 

​ការ​ចាប់​ដៃ​គូ​សហការ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ធនាគារ​ SHB ​មាន​​ឱកាស​​ផ្ដល់​សេវាកម្ម​​នានា ទាក់​ទង​នឹង​ក្លឹប​ Barcelona បាន និង​ជួយ​​ធ្វើ​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ កាន់​តែ​ជិតស្និទ្ធ​ទៅ​នឹង​អ្នកគាំទ្រ​​នៅ​វៀតណាម ឡាវ​ និង​កម្ពុជា។

 

​​ក្នុង​កិច្ច​សន្យា​ ដែល​ចុះ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មិនា​ម្សិល​មិញ​នេះ ធនាគារ​ SHB និង​ក្លឹប​ FC Barcelona បាន​ព្រមព្រៀង​គ្នា​នូវ​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដូច​ជា ​នឹង​សហការ​គ្នា​​ដើម្បី​ឲ្យ​មាន​អ្នកគាំទ្រ Barca ​កាន់​តែ​ច្រើន​នៅ​វៀតណាម ឡាវ​ និង​កម្ពុជា។ Barca ក៏​គ្រោង​​ឲ្យ​មាន​​អ្នកគាំទ្រ​​ក្នុង​តំបន់​​នេះ​ មាន​ឱកាស​ទៅ​​កាន់​កីឡដ្ឋាន​ Camp Nou ​​ផង​ដែរ៕

 

-ចុចអាន៖ Barca ស្វែង​រក​​ដៃ​គូ​​ឧបត្ថម្ភ​​លើ​អាវ​ថ្មី តម្លៃ​​កំណត់ត្រា​លើ​លោក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona