Junsu ក្រុម JYJ សម្ញែង​​រថយន្ត​​លំដាប់​ទំនើប​ៗ​ដែល​ខ្លួន​ធ្លាប់​ជិះ

Junsuសមាជិក​ក្រុម JYJ បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ Instagram កាល​ពី​ម្សិលមិញ ដែល​ប្រមូលផ្ដុំ​សុទ្ធ​ឡាន​ទំនើប​តម្លៃ​ថ្លៃ​ៗ​ដែល​ខ្លួន​ធ្លាប់​ប្រើប្រាស់ ក្នុង​នោះ​មាន​ដូច​ជា Rolls-Royce, Farrariនិង Lamborghini Aventador ពណ៌​ខៀវ​ជាដើម។

 

Junsu ក្រុម JYJ សម្ញែង​​រថយន្ត​​លំដាប់​ទំនើប​ៗ​ដែល​ខ្លួន​ធ្លាប់​ជិះ

 

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ឡាន​ទាំង​៨​ក្នុង​រូប​ មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​លក់​ក្នុង​ប្រទេស​កូរ៉េ​។ បន្ទាប់​ពី​ឃើញ​រូប​នេះ​ អ្នក​គាំទ្រ​របស់ Junsu​ នាំគ្នា​បើក​ភ្នែក​ធំ​ចូល​ Comment ថា​៖”ឲ្យ​ខ្ញុំ​មួយ​មក” ឯ​អ្នក​ខ្លះ​​ផ្ដល់​ដំបូន្មាន​ថា​៖”ត្រូវ​ប្រយ័ត្ន​គ្រប់​ពេលវេលា ពេល​កំពុង​បើកបរ”។

 

កន្លង​ទៅ​គេហទំព័រ Allkpop ក៏​ធ្លាប់​បាន​ទម្លាយ​ម៉ាក​និង​តម្លៃ​ឡាន Junsu​ ធ្លាប់​ជិះ​ដូច​ជា Renault-Samsung SM7 តម្លៃ​ប្រហែល៣៤ ០០០ដុល្លារ, Mercedes-Benz SLS AMG តម្លៃ​ប្រហែល​១៤៩ ០០០ដុល្លារ, Rolls-Royce Ghost តម្លៃ​ប្រហែល​២៦៣ ០០០ដុល្លារ, Bentley Flying Spur តម្លៃ​ប្រហែល​២០០ ២៩១ដុល្លារ, Maserati GranTurismo តម្លៃ​ប្រហែល​២៤២ ២៩១ដុល្លារ, Ferrari 458 Italia តម្លៃ​ប្រហែល​៣៥៩ ០០០ដុល្លារ និង Lamborghini Aventador តម្លៃ​ប្រហែល ៥៥៧ ០០០ដុល្លារ ៕​​

 

 

Junsu ក្រុម JYJ សម្ញែង​​រថយន្ត​​លំដាប់​ទំនើប​ៗ​ដែល​ខ្លួន​ធ្លាប់​ជិះ

 

Junsu ក្រុម JYJ សម្ញែង​​រថយន្ត​​លំដាប់​ទំនើប​ៗ​ដែល​ខ្លួន​ធ្លាប់​ជិះ

 

ចុចអាន៖Junsu ក្រុម JYJ តារា​ល្បី​កូរ៉េ​ ដែល​ធ្លាប់​សង់​​ផ្ទះ​និង​សាលារៀន​សម្រាប់​ប្រជាជន​កម្ពុជា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ allkpop