វីសុខាប៉ះក្រសួង មហាផ្ទៃ រីឯបញ្ជាការដ្ឋាន អង្គរក្សជួប កងពលធំ អន្តរាគមន៍ លេខ៣នៅ ថ្ងៃស្អែក ខេត្តកំពង់ចាម

ភ្នំពេញ៖ ក្រុមបាល់ទះវីសុខា ប៉ះ ក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ខណៈក្រុមបាល់ទះ បញ្ជាការដ្ឋាន អង្គរក្ស ប្រកួតជាមួយ ក្រុមបាល់ទះ កងពលធំ អន្តរាគមន៍លេខ៣ នៅថ្ងៃស្អែកនេះ ក្នុងព្រឹត្តិការណ៍ ការប្រកួត ដើម្បីអបអរសាទរ ពិធីបុណ្យ ទន្លេនៅទីរួម កំពង់ចាម លើកទី២។ ដែលជា ព្រឹត្តិការណ៍ ប្រចាំឆ្នាំរៀបចំ ឡើងដោយ ក្រសួងទេសចរណ៍ គណៈកម្មាធិការ ជាតិអូឡាំពិក សហការជាមួយ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ។ 

 ព្រឹត្តិការណ៍នេះ មានក្រុមជើងខ្លាំង៥ ក្រុមចូលរួមដូចជា៖ ក្រុមបាល់ទះវិសុខា ,ក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ,ក្រុមបាល់ទះ ខេត្តកំពង់ចាម, ក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស និងក្រុមបាល់ទះ កងពលធំ អន្តរាគមន៍លេខ៣ ហើយការប្រកួត ធ្វើតាមរូបមន្តវិលជុំ ដោយទាំង ៥ ក្រុម ជួបគ្នាទាំងអស់។

លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡា បាល់ទះកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើ ធ្វើឡើងតាមរូបមន្ត វិលជុំសន្សំពិន្ទុ ចំពោះ ក្រុមណាមានពិន្ទុ នឹងគ្រងតំណាង ជើងឯកតែម្តង៕