វីវៈមិត្ដប្រុស ទទួលការសរសើរ ពីមនុស្សគ្រប់គ្នា ការពិតជាឃាតករ

ចិ់ន៖ បុរសម្នាក់ដែលស្បថស្បែថានឹងចំណាយពេលពេញមួយជីវិត ក្នុងការមើលថែមិត្ដស្រី ដែលសន្លប់ស្ដូកស្ដឹង លើគ្រែ ត្រូវបានចោទប្រកាន់ថា ជាអ្នកធ្វើឲ្យនាង ក្លាយជាមនុស្សបែបនេះទៅវិញ។

តាមប្រភពព័ត៌មានចិន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ Lin Yingying អាយុ ២២ឆ្នាំ បានក្រោកពីសន្លប់ និងរៀបរាប់ពីរឿងពិត ប្រាប់ក្រុមគ្រួសារ ក្រោយពីនាងសន្លប់អស់ពេល ៨ខែ បន្ទាប់ពីទទួលរងនូវការវាយប្រហារ ផ្នែកខាងក្រោយក្បាល យ៉ាងធ្ងន់ធ្ងរ កាលពីខែ កញ្ញា ឆ្នាំ ២០១៤។ នៅក្នុងនោះ នាងបាននិយាយថា មិត្ដប្រុសនាងឈ្មោះ Liu Fenghe  អាយុ ២៥ឆ្នាំ បានវាយនាងយ៉ាងសាហាវ ជាមួយនឹង ប្រដាប់លុញម្សៅ បន្ទាប់ពីនាងច្រលំដុតនំប័ុងខ្លោចខ្លះៗ នៅក្នងហាងនំប័ុងអ្នកទាំងពីរ ដែលបើកជាមួយគ្នា នៅទីក្រុង Dalian។ យ៉ាងណាមិញ សាច់រឿងទាំងមូលត្រូវបានក្រឡាប់ចាក់ បន្ទាប់ពីមិត្ដប្រុស ដែលជាអ្នកវាយប្រហារនាង បានក្លាយជា បុរសដ៏ល្អបំផុត ដែលចំណាយពេលវេលា ក្នុងការមើលថែនាង និងសុខចិត្ដខ្ចីប្រាក់ ជាង ២០០,០០០យ័ន ឬជាង ៣ម៉ឺនដុល្លារអាមេរិក ក្នុងការព្យាបាលនាង។ អ្វីដែលកាន់តែ អស្ចារ្យនោះ គឺត្រូវបានអ្នកនៅក្នុងតំបន់ ចាត់ទុកមិត្ដប្រុសនាង ជាវីរៈបុរស ជាគំរូដ៏ល្អថែមទៀតផង។

វីវៈមិត្ដប្រុស ទទួលការសរសើរ ពីមនុស្សគ្រប់គ្នា ការពិតជាឃាតករ

រូបភាពនាងពេលសន្លប់ និងមិត្ដប្រុស

ទោះជាយ៉ាងណា រឿងរ៉ាវនេះបានបែកធ្លាយ ក្រោយពីនាងងើបពីសន្លប់ កាលពីខែឧសភាមុន ដោយនាងនិយាយថា មិត្ដប្រុសនាង  Liu Fenghe បានរំលោភបំពាននាងជាច្រើនដង និងគំរាមនាង ឲ្យជួយរក្សាអាថ៌កំបាំងមួយនេះ។ ប៉ុន្ដែជាច្រើនសប្ដាហ៍ក្រោយមក ឪពុករបស់នាង បានសម្រេចចិត្ដ រាយការណ៍រឿងមួយនេះ ទៅកាន់ប៉ូលីស ដែលនាពេលនេះ ប៉ូលីសកំពុងតែធ្វើការសើុបអង្កេត ស្របពេលដែលប្រទេសចិន ទើបតែចេញច្បាប់អំពើហឹង្សាក្នុងគ្រួសារ ជាលើកដំបូង កាលពីដើមខែ មីនាមុននេះ។

ជាចុងក្រោយនាងបានអះអាងថា មិត្ដប្រុសរបស់នាង សុខចិត្ដអត់ទ្រាំរស់នៅក្បែរនាង ពេលនាងសន្លប់ និង បង់ប្រាក់ដើម្បីព្យាបាលនាង គឺដើម្បីចង់ជៀសផុតពីទោសកំហុស មិនមែនជាការស្រឡាញ់នោះទេ៕

វីវៈមិត្ដប្រុស ទទួលការសរសើរ ពីមនុស្សគ្រប់គ្នា ការពិតជាឃាតករ

វីវៈមិត្ដប្រុស ទទួលការសរសើរ ពីមនុស្សគ្រប់គ្នា ការពិតជាឃាតករ

រូបភាពនាង និងមិត្ដប្រុសកាលនៅផ្អែមល្ហែម

ប្រភពពី | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត