កម្ពុជាត្រូវការ ថវិកាជាង ៣០០លានដុល្លារ បោសសម្អាតមីន ឲ្យអស់ក្នុងរយៈពេល ១០ឆ្នាំទៅមុខ

ភ្នំពេញ៖ លោក ប្រាក់ សុខុន អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៦នេះ បានអះអាងថា អាជ្ញាធរមីនត្រូវការ ថវិកាជាង៣៦០លានដុល្លារ អាមេរិក បន្ថែមទៀត ដើម្បីបោសសម្អាតមីន ឲ្យអស់ពីផ្ទៃក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត។

លោក ប្រាក់ សុខុន បានថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ ស្ដីពី ការអនុវត្តផែនការយុទ្ធសាស្រ្ត កាត់បន្ថយគ្រោះថ្នាក់ ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមថា " ផ្ទៃដីដែលមានគ្រាប់មីន ចំនួន៩៣៣គីឡូម៉ែត្រក្រឡា និងផ្ទៃដីដែលមានសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន៧០៧គីឡូម៉ែត្រក្រឡា ជាមួយនឹងតម្រូវការថវិកាសរុបប្រមាណជាង៣៦០លានដុល្លារទៀត សម្រាប់រយៈ១០ឆ្នាំខាងមុខទៀត"។

លោកបន្តថា ចំនួនទឹកប្រាក់ជាង ៣៦០លានដុល្លារនេះ នៅមិនទាន់គ្រប់គ្រាន់ សម្រាប់ការបោសសម្អាត សំណល់ជាតិផ្ទុះឲ្យអស់ពីផ្ទៃដី កម្ពុជានោះទេ ដូច្នេះសូមឲ្យដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់បន្តជួយគាំទ្រ និងឧបត្ថម្ភថវិកា និងសំភារៈបន្ថែមទៀតដើម្បី បន្តនិរន្តន៍ភាពការងារបោសសម្អាត សំណល់ជាតិផ្ទុះឲ្យអស់ពីកម្ពុជា៕

កម្ពុជាត្រូវការ ថវិកាជាង ៣០០លានដុល្លារ បោសសម្អាតមីន ឲ្យអស់ក្នុងរយៈពេល ១០ឆ្នាំទៅមុខ

កម្ពុជាត្រូវការ ថវិកាជាង ៣០០លានដុល្លារ បោសសម្អាតមីន ឲ្យអស់ក្នុងរយៈពេល ១០ឆ្នាំទៅមុខ