ទូតជប៉ុន រៀបចំការ ប្រគំតន្ត្រី ប្រារព្ធខួប ប្រាំឆ្នាំ គ្រោះរញ្ជួយដី

ភ្នំពេញ៖ ក្នុងឱកាស គម្រប់ខួបប្រាំឆ្នាំ នៃគ្រោះមហន្តរាយ រញ្ជួយដី នៅភាគឦសាន្ត ប្រទេសជប៉ុន ដែល កើតឡើង កាលពីថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១១ ក្រុមអ្នកស្ម័គ្រចិត្ត ជនជាតិជប៉ុន នៅទីក្រុងភ្នំពេញ នឹង រៀបចំការ ប្រគំតន្រ្តី តភ្ជាប់ចិត្តនិងចិត្ត “Heart to Heart Concert” ដើម្បីបួងសួង ដល់ជនរងគ្រោះ ។

យោងតាមលិខិត របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី៩ មីនា នេះ បានឲ្យដឹងថា តន្រ្តីតភ្ជាប់ចិត្ត និងចិត្ត “Heart to Heart Concert” នឹងធ្វើឡើង នៅផ្សាទំនើប AEON MALL ថ្ងៃទី១០ មីនានេះ ដើម្បីបួងសួងដល់ ជនរងគ្រោះក្នុង អតីតកាលដ៏សែន លំបាកដែលបានឆ្លង កាត់រួមគ្នាក្នុងគ្រោះ មហន្តរាយ នឹងនាំមកជាមួយ នូវទស្សនវិស័យ សម្រាប់អនាគត នៃតំបន់ទទួល គ្រោះមហន្តរាយ តូហុគឹ ៕