ហួសចិត្ត! បន្ទាប់ពី​ផ្អើល​​​ថា ​​សព​​ទារក​ក្នុង​ធុង​ស្នោ​​ អណ្តែត​ទឹកទន្លេ​​ផ្សារ​ក្រោម

ខេត្ត​កំពង់​ឆ្នាំង ៖ ​មាន​ការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​​ប្រទះ​ឃើញ​ធុង​ស្នោ​ពណ៌.ស សម្រាប់​ដាក់ទឹក​កក​​មួយ​អណ្តែត​​លើ​ទឹក​ទន្លេ ដោយ​​មាន​​ជើង​ធូប កន្ទេល ភួយ នៅ​ក្នុង​ធុង​នោះ​​ទៀត​​ផង ហើយ​ក៏​​សន្មត់ថា ពិតជា​​មាន​សព​ទារក​ស្លាប់​ក្នុង​នោះ​ជាក់​ជា​ពុំ​ខាន និង​​បាន​ទៅ​​រាយ​ការ​ណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កន្លែង​​កើត​ហេតុ ។​ ប៉ុន្តែ​ពេល​ស​មត្ថ​​កិច្ចចុះ​​ទៅ​ដល់​បាន​ព្យាយាម​យក​​ធុង​ស្នោ​​នោះសែង​​ម​ក​​ពិនិត្យ​​មើល​លើ​គោក គឺ​​គ្មាន​អ្វី​សោះ ក៏នាំគ្នា​​ហួសចិត្តគ្រប់គ្នា​ គិត​​ថា​ ប្រហែល​ជា​មាន​អ្នកណា​មួយ​​មាន​​ចេតនា​​រំខាន​​ការងារ​ប៉ូ​លិស​​ជា​ពុំ​ខា​ន ។

ហេតុ​ការ​ណ៍​​នេះ ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង០៦ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៨ មីនា ​២០១៦ ស្ថិត​នៅ​​​ត្រង់​ស្ថា​នី​យ៍​​បូមទឹក ​​ក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ពី​​សមត្ថកិច្ច​​​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ​បានភ្ញាក់ផ្អើល​ដោយសារ​មាន​ធុង​ស្នោ​ធំ​មួយ​ ដែល​គេ​ប្រើ​សម្រាប់​ដាក់​ទឹកកកក្លា​ស្សេ​​​អណ្តែត​លើទឹកទន្លេ ដោយ​មាន​​កន្ទេល ភួយ និង​អ្វី​សំខាន់​ទៀត​នោះ គឺ​ជើងធូប ដែល​គេ​ដោត​ជាប់​នឹង​ធុង​​ស្នោ​នោះ ហើយ​ក៏​​នាំ​គ្នា​សន្មត់​​ថា ពិតជា​មាន​​សព​ទារកត្រូវ​ប្លុង​ចោល​ជា​​ពុំខាន ។

​ប្រជា​ពលរដ្ឋ​ដែល​ទៅ​មើល​ធុង​ស្នោ​នោះ​បាន​និយាយ​ថា ប្រហែលជា​មានអ្នក​ណាម្នាក់​ គេ​ធ្វើ​ពិ​ធីឧបកិច្ច​អ្វីមួយហើយ តែ​ខាង​សមត្ថ​កិច្ច​​​សង្ស័យ​ថា ប្រហែលជា​មាន​អ្នក​ណា​ម្នាក់ មាន​ច​រតនារំខានសមត្ថកិច្ច ព្រោះ​ព័ត៌មាន​នេះ​មិនមែន​ឮ​ត​គ្នា​ត្រឹម​ខេត្ត​​ទេ គឺ​បាន​ផ្សាយ​ដល់​​វិទ្យុ​ក្នុងស្រុកមួយថា «​មាន​សព​​ក្មេង​អាយុប្រមាណ​៤-៥​ខែ​អណ្តែត​ទឹកទន្លេ​ផ្សារ​​ក្រោម សុំ​ឱ្យ​​សមត្ថ​កិច្ច​ប្រញាប់​ទៅ​មើល​» ។

ហួសចិត្ត! បន្ទាប់ពី​ផ្អើល​​​ថា ​​សព​​ទារក​ក្នុង​ធុង​ស្នោ​​ អណ្តែត​ទឹកទន្លេ​​ផ្សារ​ក្រោម
ហួសចិត្ត! បន្ទាប់ពី​ផ្អើល​​​ថា ​​សព​​ទារក​ក្នុង​ធុង​ស្នោ​​ អណ្តែត​ទឹកទន្លេ​​ផ្សារ​ក្រោម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត