លោក​សោម អូន ៖​គាំទ្រ​សេចក្តីព្រាងច្បាប់​សហជីព និង​ជុំ​ឲ្យ​រដ្ឋសភា​ពិភាក្សា​អនុម័ត​ឲ្យ​បាន​ឆាប់​

ភ្នំពេញ: គណៈកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​សភា​ធ្វើសិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​សេចក្តីព្រាងច្បាប់​សហជីព​នៅ​ថ្ងៃទី​៩​ខែ​​មីនា​នេះ មុនដាក់​ឲ្យ​សភាពេញអង្គ​អនុម័ត​ក្នុ​សម័យប្រជុំ​ពេញអង្គ នាពេលខាងមុខ​ដោយមានកា​ចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់​មតិ​​យោបល់​។​

​ខណៈ​នេះ​ដែល​លោក​សោម អូន ប្រធាន​សហ​ភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានធ្វើសន្និសីទកាសែត​ទាក់ ទង​និង​សេចក្តីព្រាងច្បាប់​​សហជីព ដោយ​លោក​បានបញ្ជាក់ថា​លោក​ស្វា​គម​ន៏​សេចក្តីព្រាងច្បាប់​ស្តីពី​សហ​ជីព​ហើយ​ជំរុញ​ឲ្យសភាជាតិ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​​ឲ្យ​បាន​លឿន​និង​គាំទ្រ​ល​ទ្អ​ផល​នៃ​ការប្រជុំរបស់ គណកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំងពីរ​ដែលមាន​អាសនៈ​នៅរដ្ឋសភា​ដែល​ច្បាប់​នេះ​​ការពារ​ផល​ប្រ​យោ​ជ​​ន៏​កម្មករ​ថៅកែ​រោងចក្រ​និង​ការពារផល​ប្រ​យោ​ជ​ន៏​អ្នកវិនិយោគទុន​បរទេស​នៅ​កម្ពុជា​និង​បន្ត​ទាក់ទាញ​អ្នក​​វិនិយោគទុន​ថ្មីៗ​នៅ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ស្តី​សហជីព​នេះ​និង​ដាក់ជូន​គណកម្មាធិការ​​អចិ​ន្ត្រៃ​យ៏​សភា​ពិនិត្យដើម្បី​ដាក់​ប​ញ្ចូ​ចូលក្នុង​របៀបវារៈ​សភា​ពេញអង្គ​​នាពេលខាងមុខ​៕​