ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​អញ្ជើញ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ជាង​៥​ពាន់​គ្រួសារ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ភ្នំពេញ: ខុ​ទ្ធ​ការ​ល័យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឲ្យ​ដឹងថា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​នឹង​អញ្ជើញ​ចែក​អំណោយ​ដល់ ប្រជាពលរដ្ឋ​ទីទ័លក្រ ជនពិការ ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា​និង​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេដស៍​ជាង​៥​ពាន់​គ្រួសារ​មកពី​៤​ស្រុក និង ក្រុង​មួយ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ការចែក​នេះ​នឹង​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១០​និង​១១ ខែ​មិនា ឆ្នាំ​២០១៦ ខាងមុខនេះ​។​នៅ​ថ្ងៃទី​១០ ខែ​មិនា​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ជើញ​ចែក​ដល់​ប្រជាពលរដ្ឋ​ចំនួន​២.២៥៥​គ្រួសារ​មកពី​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​។​ពិធី​ចែក​អំណោយ​នឹងធ្វើ​នៅ​ឃ្លាំង​ដំឡូង​ស្ថិតនៅ​ក្នុងភូមិ​ទួល​ត្បែង ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង​។​

​សម្រាប់​ថ្ងៃទី​១១​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ជើញ​ចែក​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣.៤១១​គ្រួសារ​មកពី​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយ​អំពិល​។​ពិធី​ចែក​នឹងធ្វើ​នៅ​តារាង​បាល់ទាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្ថិតក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង​។​

​យោងតាម​ក្រដាស​កម្មវិធី​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១០ ខែមីនា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ជើញ​តាម​ឧទ្ធម្ភាគចក្រ ដោយ​ទៅដល់​កន្លែង​ប្រារព្ធ​ពិធី នៅវេលា​ម៉ោង​៨​កន្លះ​ព្រឹក​។​នៅក្នុង​ពិធី​នោះ​លោក ស ថា​វី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ធ្វើ​របាយការណ៍​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​បន្ទាប់ពី ចប់ របាយការណ៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹងមាន​ប្រសាសន៍​សំណេះសំណាល​ទៅកាន់​ប្រជា ពល រដ្ឋ​។​បន្ទាប់មក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​នឹង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ ជនពិការ ចាស់ជរា​គ្មាន​ទីពឹង​ទាំងអស់នោះ​៕​