ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ ដែល​ស្រវឹងស្រា​ចុះទៅ​លើក​ដាយ​យក​កូន​ត្រី ហើយ​

កំពង់ចាម: ប្រទះឃើញ​សាកសព​ស្ត្រី​ចំណាស់​ម្នាក់​មាន​ប្តី​ជា​ជនពិការ ស្រវឹងស្រា​ជាប្រចាំ​ថ្ងៃហើយ​បាន​ចុះទៅ​លើក​ដាយ​ស្បៃ​មុង ដើម្បី​យក​កូន​ត្រី​លក់ ត្រូវ​លង់ទឹក​ស្លាប់ បង្កការភ្ញាក់ផ្អើល កាលពី​ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ទំនប់ទឹក​៥​កុម្ភៈ ស្ថិតក្នុងភូមិ​ក្បាលហុង​ថ្មី ឃុំ​ល្វា​លើ ស្រុក​ចំការលើ ខេត្តកំពង់ចាម បន្ទាប់ពី​បាត់​ខ្លួនរយះពេល​២​ថ្ងៃ​មកនេះ​។

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ប៊ុន ប៉ុល  អាយុ​៥៤​ឆ្នាំមាន​ប្តី​ជា​ជនពិការ​ស្វិតជើង​ម្ខាង រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

​មុនពេល​កើតហេតុ​គឺ​ស្ត្រី​រងគ្រោះ​ស្រវឹងស្រា​ជាប្រចាំ ហើយ​បាន​ចុះទៅ​លើក​ដាយ​ស្បៃមុង យក​កូន​ត្រី​និង​កំ​គឹ​ស​ទៅ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ដូចសព្វមួយដង កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមីនា ស្រាប់តែ​បាត់​ខ្លួន​ស្ត្រី​រងគ្រោះរហូតមកដល់​ព្រឹក​ថ្ងៃទី​៨​មីនា​នេះ ទើប​រកឃើញ​សាកសព​ស្ត្រី​រងគ្រោះអណ្ដែត​ទឹក​នៅក្បែរ​កន្លែងកើតហេតុ​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​បច្ចេកទេស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើបាន​ចុះទៅពិនិត្យ​សាកសព​ជនរងគ្រោះ ហើយ​មិន​​ឃើញ​មាន​អ្វី​ប្លែក​នៅលើខ្លួន​សាកសព ហើយក៏​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តែម្តង​៕

ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ ដែល​ស្រវឹងស្រា​ចុះទៅ​លើក​ដាយ​យក​កូន​ត្រី ហើយ​