អង្គុយ​ផឹកស្រា​ជាមួយគ្នា ស្រវឹង​ទាស់​ពា្យ​សំដី​គ្នា ទាញ​អង្កត់អុស​វាយ​បែកក្បាល​

កណ្តាល: បុរស​២​នាក់​ជា​មិ​ត្ដ​ភក្ដិ​និង​គ្នា ផឹកស្រា​ស្រវឹង​កើត​ជម្លោះ​ឈានដល់​ទាញ​អង្កត់អុស​វាយបែកក្បាល​ហូរឈាម​កក្លាក់​ជោក​ខ្លួន ។ ដោយឡែក​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ចនគរ​បាល​មូលដ្ឋាន​ចាប់ខ្លួន​ដើម្បី​ក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ករណី​ហិង្សា​ដោយ​ចេតនា​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជាង​២រសៀល ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​អន្លង់​​ស្លាត ឃុំ​លើកដែក ស្រុកកោះធំ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ម៉ៃ ឌុ​ក ភេទ ប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅ​ភូមិ​អន្លង់​ស្លាត ឃុំលើកដែក ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ កសិករ ។​ជនដៃដល់​មានឈ្មោះ ត្រូយ ផានិត ភេទ ប្រុស​អាយុ ២៣ ឆ្នាំ  មាន​ទីលំនៅ ភូមិ​អន្លង់​ស្លាត ឃុំ​លើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ហើយ​អ្នក​ទាំង​២​ជា​មិត្តភក្តិ​និង​គ្នា​។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​ផឹកស្រា​ជាមួយគ្នា​។បន្តិចក្រោយមក​ជនសង្ស័យ​បាន​និយាយ​លើកឡើងថា​កាលពី​ពេលមុន​មាន​គេ​រក​វាយអញ ហេតុ​អី​ឯង​មិន​ជួយ ជនរងគ្រោះ​បាន​ឆ្លើយតប​វិញ​ថា អញ​មិន​ជួយ​ឯង​ទេដោយសារ​ពេលនោះ​អញ​ស្គាល់គ្នា​​ជាមួយ​វា និយាយបាន​២ ឫ ៣ ម៉ាត់ ជនសង្ស័យក៏បាន​វាយ​ទៅលើ​ជនរងគ្រោះ​ចំនួន មួយ​អង្កត់អុស​បណ្តាល​ឲ្យ​បែកក្បាលខាងស្តាំ​។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមកអន្តរាគមន៍ ភ្លាមៗ​និង​ឃាត់ខ្លួន​ជនដៃដល់ យកមក​កាន់​​ប៉ុស្ដិ៍ រួច​បញ្ជូនបន្តមកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី។ ដោយឡែក​ជនរងគ្រោះ​ត្រូវបាន សាច់ញាតិ បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕​

អង្គុយ​ផឹកស្រា​ជាមួយគ្នា ស្រវឹង​ទាស់​ពា្យ​សំដី​គ្នា ទាញ​អង្កត់អុស​វាយ​បែកក្បាល​

អង្គុយ​ផឹកស្រា​ជាមួយគ្នា ស្រវឹង​ទាស់​ពា្យ​សំដី​គ្នា ទាញ​អង្កត់អុស​វាយ​បែកក្បាល​