ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់ IRNA ថា ប្រទេស​អីុរ៉​ង់​កាលពី​ថ្ងៃ​ទី​៨ មីនា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​ៗ​នៅ​តាម​កន្លែង​ផ្សេង​ៗ​នៃ​ដែនដី​របស់​ខ្លួន​ចេញពី​បណ្តា​មូលដ្ឋាន​ក្រោម​ដី ។

IRNA បន្ត​ថា ការ​បាញ់​សាកល្បង​ទាំងនេះ​ ធ្វើ​ឡើង​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​គោលបំណង​បង្ហាញ​ថា អីុ​រ៉​ង់​ត្រៀម​ប្រឈម​មុខ​ទល់​នឹង​រាល់​ការ​គំរាមកំហែង​ប្រឆាំង​បដិវត្តន៍​របប​អីុ​រ៉​ង់ និង​បូរណភាព​ដែនដី​របស់​ប្រទេស ។

ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ការ​សាកល្បង​មី​ស៊ី​ល​ទាំងនេះ​ ដែល​ប្រភេទ និង​ចម្ងាយ​រត់​ពុំ​ត្រូវ​បាន​បញ្ជាក់​ត្រូវ​បាន​បញ្ជាក់​ដោយ​កង​ឆ្មាំ​បដិវត្តន៍​ជា​កងទ័ព​ពិសេស​របស់​ប្រទេស​ដែល​ធ្វើ​សមយុទ្ធ​យោធា។ មី​ស៊ី​ល​ទាំងនេះ​ត្រូវ​បាន​បាញ់​ចេញពី​បណ្តា​ទីតាំង​នៅ​ក្រោម​ដី ។

សហរដ្ឋ​អា​​មេ​រិ​ក​ធ្លាប់​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ មក​រា ពី​ទណ្ឌកម្ម​ថ្មី​ៗ​ទាក់ទិន​នឹង​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​អីុ​រ៉​ង់ ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​លុប​ចោល​ទណ្ឌ​កម្ម​អន្តរជាតិ​ភាគច្រើន​យោង​តាម​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ រវាង​ក្រុង​តេ​ហេ​រ៉​ង់ និង​បណ្តា​មហាអំណាច​ពិភពលោក ក្នុង​នោះ​មាន​សហ​រដ្ឋអាមេរិក​ផង​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ។

ក្រសួងការបរទេស​អីុរ៉​ង់​ធ្លាប់​បាន​ប្រកាស​ថា ទណ្ឌកម្ម​ថ្មី​ទាំងនេះ​របស់​អា​មេ​រិ​ក​ជា​ទណ្ឌកម្ម​ខុសច្បាប់ ព្រោះ​កម្មវិធី​បាលី​ស្ទិ​ក​របស់​អីុ​រ៉​ង់​ពុំ​មែន​បង្កើត​ឡើង​ដើម្បី​ឱ្យ​មាន​សមត្ថ​ភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឡើយ ។

កាលពីដើម​ខែមករា ទូរទស្សន៍​អីុ​រ៉​ង់​បាន​បង្ហាញ​រូបភាព​នានា​នៃ​មូលដ្ឋាន​ក្រោម​ដី​មួយ ដែល​ដាក់​បណ្តា​មី​ស៊ី​លអាច​បាញ់​បាន​ចម្ងាយ​១.៧០០​គីឡូម៉ែត្រ ។ អីុរ៉​ង់​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ប្រភេទ​នេះ​យ៉ាងតិច​១​លើក កាលពី​ខែតុលា ឆ្នាំ​២០១៥ ហើយ​បើ​តាម​បណ្តា​អ្នក​ជំនាញការ អ​.​ស​.​ប ថា បែប​នេះ​ជា​ការ​បន្ត​រំលោភ​បំពាន​លើ​ដំណោះស្រាយ​មួយ​របស់ អ​.​ស​.​ប កាលពី​ឆ្នាំ​២០១០ ដែល​ហាមឃាត់​ការ​ប្រើប្រាស់​ដោយ​អីុរ៉​ង់​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក ខ្លាចក្រែង​ត្រូវ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ៕