Ramsey របួស ជា​ក្ដី​កង្វល់​ថ្មី​មួយ​ទៀត​របស់ Arsenal

Arsene Wenger បាន​ប្រាប់​ក្រោយ​ទម្លាក់ Hull Cityចេញ​ពី FA Cup យប់​មិញ​ថា របួស​របស់ខ្សែបម្រើ Aaron Ramsey គឺ​ជា​ក្ដី​កង្វល់​របស់​លោក។

 

Ramsey របួស ជា​ក្ដី​កង្វល់​ថ្មី​មួយ​ទៀត​របស់ Arsenal

 

Arsenal បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ FA Cup ​បន្ទាប់​ពី Giroud និង Walcott ស៊ុត​ម្នាក់​២​គ្រាប់ ឈ្នះ​ម្ចាស់​ផ្ទះ Hull ៤-០ តែ​យ៉ាង​ណា​ក្ដី​ កីឡាករ​ឆ្នើម Ramsey ត្រូវ​បង្ខំ​ចិត្តប្តូរ​ចេញ​តាំង​ពី​នាទី ១៦។

 

ក្រៅពី Ramsey នៅ​មាន Per Mertesacker និងG abriel ក៏​មាន​បញ្ហា​ផង​ដែរ តែ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង ប្រាប់​ថា​លោក​មិន​សូវ​ខ្វល់​ពី​ខ្សែ​ការពារ​ប៉ុន្មាន​ទេ។ “Mertesacker មាន​បញ្ហា​ភ្នែក ហើយ​ Gabriel របួសសរសៃ​ពួរ តែ​សម្រាប់​ខ្ញុំ​គឺ​បារម្ភ​ចំពោះ​របួស​ភ្លៅ​របស់ Ramsey ច្រើនជាង”។ Wenger បញ្ជាក់​ដូច្នេះ។

 

Ramsey ធ្លាប់​មាន​បញ្ហា​ភ្លៅ​ម្ដង​រួម​មក​ហើយ​កាល​ពី​ដើម​រដូវ​កាល ដែល​កាលណោះ​ធ្វើ​ឲ្យ​រូបគេអវត្តមានចំនួន៥ប្រកួត ​រួម​មាន​ប្រកួត​សំខាន់ៗ​ដូចជា ពេល​ស្មើ​ជាមួយ Tottenham ក្នុង​ទឹក​ដី និង​បរាជ័យ ក្រោម​ថ្វី​ដៃ Bayern Munich និង West Brom ជា​ដើម៕

 

ចុចអាន៖ អ្នកគាំទ្រ Arsenal ​លើក​បដា​សុំ​ឲ្យ​លោក Wenger ចុះ​ចេញ​ពី​តំណែង

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport