សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​Luhan ថ្លៃ​កប់​ពពក នៅ​តែ​លក់​ដាច់​គ្មាន​សល់

សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ពេល​ខាង​មុខ​របស់​ Luhan អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ EXO មាន​តម្លៃ​ថ្លៃ​ខ្ពស់​កប់​ពពក ​តែ​នៅ​តែ​លក់​ដាច់អស់​​ក្នុង​រយៈពេល​ដ៏​ខ្លី។

 

សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​Luhan ថ្លៃ​កប់​ពពក នៅ​តែ​លក់​ដាច់​គ្មាន​សល់

 

ព្រឹក​ថ្ងៃ​ទី ៩ ខែ​មីនា តំណាង​ក្រុមហ៊ុន​របស់​តារា​ចម្រៀង Luhan បាន​ប្រកាស​ថា៖ “ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ជុំវិញ​ពិភពលោក​របស់ Luhan “Reloaded” ជិត​នឹង​ចាប់​ផ្ដើម​ហើយ។ Luhan កំពុង​តែ​សហការ​គ្នា​ជាមួយ​អ្នក​ជំនាញ​រៀប​ចំភ្លើង​ Leroy Bennett ដើម្បី​នាំ​មក​នូវ​ការ​សម្ដែង​ដ៏​ល្អ​បំផុត​ដល់​ទស្សនិកជន​នៅ​ខេត្ត Guangzhou”។

 

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ទៀត​ថា៖ “Luhan បាន​ត្រៀម​ជា​កញ្ចប់​រួច​ជា​ស្រេច​សម្រាប់​អ្នក​គាំទ្រ​របស់​គេ។ នេះ​គឺ​ជា​កញ្ចប់​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​គុណភាព​ដ៏​ខ្ពស់​​របស់​ការ​ប្រគំតន្ត្រី។ អ្នក​ដែល​ទិញ​សំបុត្រ​ចូល​មើល​ទាំង​ឡាយ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ដំណើរ​កម្សាន្ត​ពិសេស សំបុត្រ​យន្តហោះ​ទៅ​មក ម្ហូបអាហារ និង​ឥវ៉ាន់​ដទៃ​ដូច​ជា កន្សែង ដប​ទឹក ខ្នើយ​និង​អ្វី​ជា​ច្រើន​ទៀត”។

 

សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​Luhan ថ្លៃ​កប់​ពពក នៅ​តែ​លក់​ដាច់​គ្មាន​សល់

 

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ចប់​ចូល​មើល​ការ​ប្រគំ​តន្ត្រី​​របស់​តារា​ចម្រៀង​អាយុ ២៥ឆ្នាំ​នេះ​មាន​​តម្លៃ​៣​ប្រភេទ​រួម​មាន ៦៤២ដុល្លារ ៨៨១ ដុល្លារ និង ១១៥២​ដុល្លារ។ បើ​ទោះ​បី​ជា​តម្លៃ​នេះ​ស្ដាប់​ទៅ​ហាក់​ពិបាក​នឹង​​ទទួល​យក​​ក៏​ពិត​មែន​តែ​វា​ត្រូវ​លក់​ចេញ​​អស់​ទាំង​ស្រុង​​ក្នុង​រយៈពេល​តែ ៣២ វិនាទី​ប៉ុណ្ណោះ។ ទាំង​តម្លៃ​សំបុត្រ​ក៏​ដូច​ជា​ល្បឿន​នៃ​ការ​លក់​ចេញ​នៃ​សំបុត្រ​នេះ​បាន​ធ្វើ​មនុស្ស​ជា​ច្រើន​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​ចំពោះ​ប្រជាប្រិយ​ភាព​របស់​អតីត​សមាជិក​ក្រុម EXO៕

 

ចុចអាន៖អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop