ព្រះ​មហាក្សត្រ​សម្រេច​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​៤៩​នាក់​ចូល​និវត្តន៍

ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី សម្រេច​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ថ្នាក់​ឧត្ដមសេនីយ៍ ៤៩​នាក់​ចូល​និវត្តន៍។

ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី២ មីនា ធ្វើ​ឡើង​តាម​ការ​ស្នើ​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ទាំង​៤៩​នាក់​ចូល​និវត្តន៍។

ចំណែក​ក្រសួង​មហាផ្ទៃ​ក៏​នឹង​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ចំនួន​៦ គឺ​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយ​ជ័យ​ផង​ដែរ នៅ​ឆ្នាំ​២០១៦​នេះ ក្រោម​ហេតុផល​អភិបាល​ខេត្ត​ទាំង​នោះ ដល់​អាយុ​ចូល​និវត្តន៍។

កាល​ពី​ខែ​កុម្ភៈ រដ្ឋាភិបាល​ទើប​តែ​ចេញ​អនុក្រឹត្យ​មួយ​ដើម្បី​ជ្រើសរើស​នគរបាល​ជាង ៤.៥០០​នាក់ ក្រោយ​មាន​ការ​ថយ​ចុះ កងកម្លាំង​នគរបាល​ជាតិ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ដល់​ចុង​ឆ្នាំ​២០១៥ ដែល​ភាគ​ច្រើន​ចូល​និវត្តន៍ ទទួល​មរណភាព និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។