គ.ជ.បប្រជុំ សម្រេចលើ សេចក្តីព្រាង ផែនការ ការងារឆ្នាំ២០១៦ សម្រាប់ចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានបន្តកិច្ចប្រជុំតាម របៀបវារៈមួយចំនួន នៅព្រឹកថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦ ។

របៀបវារៈទាំងនោះរួមមាន៖
១. ពិនិត្យសម្រេចលើសំណើ សុំកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការ ចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ (បន្ទាប់ពីទទួលបាន អនុសាសន៍របស់ភាគី ចូលរួមពិគ្រោះ យោបល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦)។
២. ពិនិត្យសម្រេច លើសេចក្តីព្រាងផែនការ ការងារឆ្នាំ២០១៦ សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។
៣. ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធនៃលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប។
៤. ពិនិត្យសេចក្តីព្រាង លិខិតសំណើសុំបញ្ចូល សមាសភាព គ.ជ.ប ទៅក្នុងយន្តការរចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោតនៃគណៈបញ្ជាការ សន្តិសុខអចិន្រ្តៃយ៍។
៥. បញ្ហាផ្សេងៗ៕

គ.ជ.បប្រជុំ សម្រេចលើ សេចក្តីព្រាង ផែនការ ការងារឆ្នាំ២០១៦ សម្រាប់ចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់