ឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងករណីចែក ចាយសារធាត់ញៀន ខុសច្បាប់

ព្រៃវែង៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកពាមរក៍ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ បានធ្វើការចុះបង្ក្រាប ជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន ខុសច្បាប់ ដោយអនុវត្តន៍វិធានញុះញុង នៅចំណុចផ្លូវលេខ ៣១០ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

មន្ត្រីជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផើង វិជ្ជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ០៥ ឃុំព្រែខ្សាយ(ខ) ស្រុកពាមរក៍ ។ និងបានរឹបអូសវត្ថុតាង មួយចំនួនរួមមាន ថ្នាំម៉ាទឹកកកចំនួន ០១កញ្ចប់តូច ស្មើនឹង ០,២ក្រាម, ម៉ូតូចំនួន ០១គ្រឿង, និងទូរស័ព្ទចំនួន ០១គ្រឿង។

ពាក់ព័ន្ធនឹងករណី ជនសង្ស័យឈ្មោះ ផើង វិជ្ជា នេះ ត្រូវបានគេលួចបង្ហើបឲ្យដឹងថា នគរបាលស្រុកពាមរក័ បានចាប់ខ្លួនម្ដងរួចទៅហើយ កាលពី៣ថ្ងៃមុន ក្រោយមកក៏ត្រូវដោះលែងស្ងាត់ៗ ពាក់ព័ន្ធនិងលុយក្រោមតុ៕

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងករណីចែក ចាយសារធាត់ញៀន ខុសច្បាប់